រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្រសួងការងារស្នើដល់ក្រសួងព័ត៌មាន និងក្រសួងវប្បធម៌ ផ្អាកការផ្សព្វផ្សាយបទចម្រៀង “ភ្ជុំបិណ្ឌនឹកស្រុក” របស់ផលិតកម្មថោន

ភ្នំពេញ៖ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញលិខិតគោរពជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាក់ព័ន្ធនឹងការស្នើសុំចាត់វិធានការផ្អាកការប្រើប្រាស់ និងផ្សព្វផ្សាយបទចម្រៀង “ភ្ជុំបិណ្ឌនឹកស្រុក” ដែលច្រៀងដោយលោក ម៉ៅ ហាជី នៅផលិតកម្មថោន Vol ១២២។


អត្ថន័យនៃបទចម្រៀងនេះ មានឃ្លាមួយច្រៀងថា “កម្មករនិយោជិកមិនទាន់បើប្រាក់ខែ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌដែលធ្វើឱ្យកម្មករនិយោជិកមិនបានទៅស្រុកកំណើតទៅលេងម៉ែ-ពុក បានត្រឹមស្រក់ទឹកនេត្រា ហើយបានទូរស័ព្ទប្រាប់ម៉ែ-ពុក បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ បានអាចទៅលេងស្រុកកំណើត”។

 បទចម្រៀងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសផ្ទុយទាំងស្រុងនូវអ្វីដែលប្រមុខរាជរដ្ឋាភិបាល បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំទ្រដល់បងប្អូនកម្មករនិយោជិក។ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងលេខ ០៣២ ក.ប/ស.ជ.ណ.អ.ធ.ក ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖ ១. អនុញ្ញាតឱ្យកម្មករនិយោជិកទាំងអស់របស់ខ្លួនឈប់សម្រាក់ដដោយមានប្រាក់ឈ្នួល នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងអំឡុងពេល ៣ថ្ងៃ ពីថ្ងៃទី០៨-០៩-១០ ខែតុលា ឆ្នាំ២០១៨។

សូមអានព័ត៌មានលំអិតនៅខាងក្រោម



Previous Post Next Post