រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បុរស២នាក់បងប្អូន ទៅបណ្តែតមង ត្រូវម៉ាសុីនមូរអាវធ្លាក់ទឹកស្លាប់ម្នាក់

កណ្តាល៖ កាលពី​វេលា​ម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅ​ចំណុច​ក្នុង​ទន្លេបាសាក់ ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល។ សព​យុវជន​នោះមានឈ្មោះ ទូច ណា​វីន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​សិស្ស។


 ឈ្មោះ ទូច ណា​វីន (ជាជនរងគ្រោះ)បានចេញ​ទូក​ទៅ​រាយ​មង​ជាមួយ​ប្អូនប្រុស ឈ្មោះ ទូច ដា​វីត ភេទ ប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស ពេលបើកទូកសៀរខាង មកដល់​ចំណុច​ភូមិ​ឬ​ស្សី​ស្រុក ក៏​ចេញ​ទូក​ពី​ច្រាំងទៅ​កណ្តាលទន្លេ ដ់ើម្បីបណ្តែតមង ពេលចេញបានចម្ងាយ​ប្រហែល៣០​ម៉ែត្រ ស្រាប់តែ​អាវ​របស់​ជនរងគ្រោះ​រំចូល​ម៉ាស៊ីន បណ្តាលអោយធ្លាក់​មនុស្ស​និង​ម៉ាស៊ីនក្នុងទឹក​លិចបាត់ជាមួយគ្នា​តែម្តង។


 ឃើញសភាពបែបនេះ​ឈ្មោះ ទូច ដា​វីត ត្រូវជាប្អូនជនរងគ្រោះ បាន​ហែល​ទឹកចូល​ច្រាំង​ដើម្បី​ឲ្យ​អ្នកជិតខាង​ជួយ​បងប្រុស​របស់ខ្លួន​ ពេលនោះក្រុមគ្រួសារ​ក៏បាន​ជួល​ចាមមុជទឹក​រាវរក​រយ:ពេល​ប្រហែល៣ម៉ោង​ទើប​ប្រទះឃើញ​សព​ជនរងគ្រោះ។ សមត្ថកិច្ច​បាន​ពិនិត្យ​សព​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិតមែន។






Previous Post Next Post