រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ប្រជាពលរដ្ឋ ជាច្រើននាក់ បានយកកាំភ្លើងកែច្នៃខុសច្បាប់ជាង២០ដើម យកទៅប្រគល់ជូនសមត្ថកិច្ច

ព្រះវិហារៈ បន្ទាប់ពីមានការយល់ដឹងពីភាពមិនស្របច្បាប់ នៃការប្រើប្រាស់កាំភ្លើងកែច្នៃផ្សេងៗ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានស្ម័គ្រចិត្ត និងយកកាំភ្លើងកែច្នៃផ្សេងៗ មកប្រគល់ជូនសមត្ថកិច្ច នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ បន្ទាប់ពីបើកកិច្ចប្រជុំវេទិការផ្សព្វផ្សាយ ពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅឃុំរមទម្យ ស្រុករវៀង ខេត្តព្រះវិហារ។


 មន្ត្រីនគរបាលស្រុករវៀង បានបញ្ជាក់ថា ប៉ុស្តិ៍នគរបាលឃុំរមទម្យ បានសហការនិងក្រុមប្រឹក្សាឃុំ ដោយមានការចូលរួមពីប្រជាពលរដ្ឋ បើកវេទិកាប្រជុំផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពនោះ ដោយផ្តោតសំខាន់លើបញ្ហាការប្រើប្រាស់អាវុធកែច្នៃដោយខុសច្បាប់ ការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង ក៏ដូចជាក្រុមបងតូច-បងធំជាដើម។


 ជាមួយគ្នានេះដែរ សមត្ថកិច្ចបានផ្តោតសំខាន់ដល់ផលប៉ះពាល់ នៃការប្រើប្រាស់អាវុធកែច្នៃ ដោយខុសច្បាប់ និងអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវយកអាវុធកែច្នៃ មកប្រគល់ជូនសមត្ថកិច្ចជៀសវាង យកទៅប្រើប្រាស់ទៅបណ្តាលមានទោស។ ក្រោយពីបានស្តាប់ការបកស្រាយរបស់សមត្ថកិច្ច ស្តីពីការប៉ះពាល់នៃការប្រើប្រាស់អាវុធកែច្នៃ ខុសច្បាប់ ប្រជាពលរដ្ឋក៏មានការភ្ញាក់រឭក និងបានប្រគល់អាវុធកែច្នៃខុសច្បាប់ចំនួន២៦ដើម ជូនសមត្ថកិច្ច ក្នុងនោះមានកាំភ្លើងកាប៊ិន១៣ដើម និងកាំភ្លើងខ្យល់១៣ដើមផងដែរ។


Previous Post Next Post