រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អុញ! នោះចប់បាត់!! រថយន្ដតួរីសបុកគោយន្ដដាច់ជា២កំណាត់ត្រូវរថយន្ដកាមរីបុកបន្ថែមទៀតបណ្ដាលអោយមនុស្សជាច្រើននាក់រងរបួស


បន្ទាយមានជ័យ៖ ករណីគ្រោះថ្នាក់ចរាចរណ៏ រវៀងរថយន្ត​តូ​រី​ស​​បុក​គោយន្ត​ដាច់​ជា​ពីរ ខណ​:​នោះ ក៏មានរថយន្ត​កាមរី​បុក​បន្ថែម​បន្តទៀត​ផងដែរ បណ្តាលឱ្យ​មនុស្ស​ប្រុសស្រីរងរបួសជាច្រើននាក់។​ គ្រោះថ្នាក់​នេះ​កើតឡើង​នៅលើ​ផ្លូវ​លេខ​៦​នា​ភូមិ​គោក​ពង្រ​ឃុំ​ឈ្នួ​រ​មានជ័យ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ កាលពី​ព្រឹក​ថ្ងៃទី​១​ ខែតុលា ​ឆ្នាំ​២០១៨ ។​

 ​លោក​វរសេនីយ៍ត្រី​ស៊ិន​រ៉ាស៊ី​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹងថា : ដំបូង​មាន​គោយន្ត​កន្ត្រៃ​១​គ្រឿង ដឹក​អ្នកជិះ​ក្មេងៗ​យុវជន​នារី​ក្នុង​វេន​កាន់បិណ្ឌ​មាន​គ្នា​ជិត​២០​នាក់ ។ ​​បើក​មកដល់​ចំណុចកើតហេតុ​ក៏​ស្រាប់​ធ្វើ​ការបត់​។​ប៉ុន្តែ​បត់​មិនបាន​ព្រោះ​ជាប់គាំង​ចង្កូត​។​ខណ​:​ពេលនោះ​មាន​តួ​រី​ស​បុក​ចំ​ពីមុខ ឯ​រថយន្ត​កាមរី​មក​បុក​ចំ​កន្ទុយ​គោយន្ត ។

​ ​គោយន្ត​បាន​ដាច់​ជា​២​ហើយ​មនុស្ស​ជិះ​នៅក្នុង​គោយន្ត​ធ្លាក់ចុះ​រដូករណែល​លើ​ថ្នល់ជាតិ​ក្នុងនោះ​របួសធ្ងន់​ម្នាក់​និង​មធ្យម​១៧​នាក់​។​លោក​វរសេនីយ៍ត្រី​ស៊ិន​រ៉ាស៊ី​និយាយ​បន្តថា​:​អ្នករបួសធ្ងន់​ស្រាល​ត្រូវបាន​លោក​ហែម​សារិន​អភិបាលរង​ស្រុក​ព្រះនេត្រព្រះ​ជួយ​ដឹកជញ្ជូន​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ ។​







Previous Post Next Post