រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជនសង្ស័យម្នាក់រួមនឹងថ្នាំញៀន៤កញ្ចប់ត្រូវសមត្ថកិច្ចបង្ក្រាបបាន

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ធ្វើការឃាត់ខ្លួន ពីបទរក្សាទុកដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ដកហូតបានថ្នាំញៀនចំនួន៤កញ្ចប់តូច។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៣០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅ​ចំណុចផ្លូវ​លំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។


 ជនសង្ស័យមានឈ្មោះ សំ ឡងឌី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក​ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវបាននគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ឃាត់ខ្លួនបាន ខណៈពេលដែលជកំពុងដើរម្នាក់ឯង នៅចំណុចខាងលើ ដោយមានការសង្ស័យសមត្ថកិច្ចបានឃាត់ត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន៤កញ្ចប់ថង់តូច នៅជាប់ខ្លួនក៏ឃាត់យកមកសាកសួរនៅស្នាក់ការនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យទី៣​ ចាត់ការតាមនីតិវិធីតែម្តង។



Previous Post Next Post