រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ភ្ញៀវជិះក្នុងឡានស្រែកថាពស់ៗ តៃកុងឡានភ្ញាក់នឹងភ័យខ្លាចក៏រេចង្កូតទៅបុកម៉ូតូចតលើចិញ្ចើមផ្លូវ


ប៉ៃលិន៖ មនុស្ស១៧នាក់រងរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារតែអ្នកបើករថយន្តតាក់ស៊ីភ្ញាក់និងអ្នកនៅក្នុងរថយន្ត ស្រែកថាពស់រេចង្កូចទៅបុកម៉ូតូចតនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់ អ្នករបួសត្រូវបានរថយន្តសង្រ្គោះដឹក​មក​​កាន់មន្ទីរពេទ្យ។

 ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង​ ១៣:៣០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨​នេះ ស្ថិតនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រថយន្តមានឈ្មោះ សុ ផៃ ភេទប្រុស​ អាយុ​២៥ ស្នាក់នៅភូមិផ្សារព្រំ ឃុំ​ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបររថយន្ត ម៉ាក SINEA ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AG-2769 ខូចខាតធ្ងន់ធ្ងរ។

 ចំណែក ម្ចាស់ម៉ូតូ មានឈ្មោះ សំ​ ចាន់ណា ភេទ ប្រុស​ អាយុ​២៧ ស្នាក់នៅភូមិ ទួលខ្ពស់ ឃុំ​ស្ទឹងត្រង់​ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក Honda Dream សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ប៉ៃលិន1C-2395 ខូចខាតយ៉ាងដំណំ។





Previous Post Next Post