រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឡានបាឡែនបុកម៉ូតូ​ TODAY បណ្តាលឱ្យក្មេងស្រី២នាក់ រងរបួស​ធ្ងន់ នៅក្រុង​តាខ្មៅ ខេត្តកណ្តាល


ខេត្តកណ្តាល៖ ​ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់​ចរាចរណ៍​មួយកើតឡើងរវាង​រថយន្ត​និង​ម៉ូតូ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ក្មេងស្រី២នាក់ នៅ​កែង​ហាង​លក់​ខោអាវ យីហោ ម៉ា​យ ស្ក័​រ លើ​ផ្លូវ​លេខ២១០ កែង​ផ្លូវ​លេខ១០៨ ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល។

ចប៉ូលីសបានឱ្យដឹងថា រថយន្ត​ម៉ាក​TOYOTA CAMRY (បា​ឡែ​ន) ពាក់​ស្លាក​លេខ កណ្តាល​2A.8392 អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​រត់​បាត់ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ​ក៏បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​HONDA TODAY ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល​1V-8788 បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង។ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ភា ស្រីនៀត ភេទ​ស្រី អាយុ១៥ឆ្នាំ នៅ​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ

និង​អ្នករួមដំណើរ​ជាមួយ​ម្នាក់​ឈ្មោះ ហាក់ សុ​វណ្ណា ភេទ​ស្រី អាយុ១៤ឆ្នាំ នៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ដឹកបញ្ជូន​ទៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​ដើម្បី​សង្គ្រោះ ក្រោយពេលកើតហេតុសមត្ថកិច្ចវាស់វែង រួចយករថយន្ត និងម៉ូតូទៅតក្សាទុក ដើម្បីដោះស្រាយតាមក្រោយ។





Previous Post Next Post