រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

តអគ្គិសនី ឆាបឆេះក្រុមហ៊ុ​ន OPENNET កាលពីយប់មិញ ខូចខាតសម្ភារៈអស់ចំនួនធំ


ភ្នំពេញៈ កាលពីយប់មិញ ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះក្រុមហ៊ុន INTERNET OPENNET ស្ថិត​នៅ​ផ្ទះលេខ៣៨Eo​ ផ្លូវលេខ306 ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន នឹងមានការខូចខាតសម្ភារៈមួយចំនួនធំ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ។

 តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យ ដឹងថា មុនមានករណីអគ្គិភ័យនេះកើតឡើង គេសង្កេតឃើញមានទុស្សេ​ខ្សែភ្លើងផ្នែកខាងក្រោយនៃអគារក្រុមហ៊ុនខាងលើ រួចក៏ចេញជាអណ្ដាតភ្លើងឆាបឆេះឡើងបន្តិចម្ដងៗ ទើបបងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យមកជួយអន្តរាគមន៍ និងទាក់ទងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយបាញ់ពន្លត់ យ៉ាងញាប់ដៃញាប់ជើង និងប្រើពេលវេលាជាង១ម៉ោង ទើបគ្រប់គ្រងស្ថានការបាន។


សមត្ថកិច្ចមូលដ្ឋាន ក៏បានបាននិយាយថា ក្រុមហ៊ុនខាងលើ​ មានតំណាងឈ្មោះ DO THAI SON ជាជនជាតិវៀតណាម​ ហើយក្នុងករណីខាងលើនេះ គឺផ្ដើមចេញមកពីការទុស្សេខ្សែភ្លើងចំហៀងខាងក្រោយនៃ​អគារក្រុមហ៊ុន OPENNET ខាងលើ ទើបបង្កឲ្យមានអគ្គិភ័យឆាបឆេះនេះកើតឡើងតែម្ដង។

 ក្នុងប្រតិបត្តិការ​ពន្លត់អគ្គិភ័យនេះ ការិយាល័យ​អគ្គិភ័យ​​រាជធានីភ្នំពេញ​ បានចេញរថយន្តចំនួន១៦គ្រឿង ដែលមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១៣គ្រឿង និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន៣គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន១៩គ្រឿង ទើបពន្លត់ភ្លើងរលត់ទៅវិញជាស្ថាពរ ។







Previous Post Next Post