រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កុមារីឈូឈូ ឈឺដួលសន្លប់ខកខានថត ហើយបានសុំទោសដល់ទូរទស្សន៍លេខ៥និងសុំយោគយល់


ភ្នំពេញ៖ តារាសម្តែងវ័យក្មេង និង អ្នកកាន់តួ លោកវឌ្ឍនៈដែលមិនជឿកុមារីរូបនេះឈឺដួលសន្លប់ភ្លាមចូលពេទ្យសង្គ្រោះបន្ទាន់ ប៉ះពាល់ចំថ្ងៃថតរឿងភាគថ្មីរបស់ស្ថានីយទូរស្សន៍លេខ៥ ក្រោយពីផ្ទុះរឿងប្រតិកម្មដាក់គ្នារវាងគ្រួសារកុមារីឈូឈូ ។ 


លើហ្វេសប៊ុករបស់អ្នកនាង សឿង ផាន់ផាភួង ដែលអាណាព្យាបាលរបស់កុមារីអាយុ១៤ឆ្នាំ ឈូឈូ បានប្រតិកម្មចំពោះក្រុមការងារថតរឿងភាគរបស់ស្ថានីយទូរទស្សន៍លេខ៥កាលព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ដោយសរសេរថា ថ្ងៃនេះនាងខ្ញុំផាភួងសុំនិយាយរឿងរបស់ឈូឈូបន្តិច ខ្ញុំសូមផ្ញើរពាក្យខ្លះទៅ TV​5 ជាពិសេសបង វឌ្ឍនៈ នាងខ្ញុំចង់ជំរាបប្រាប់ទៅក្រុមការងាថា ឈូឈូ គាត់បានដួលសន្លប់នៅល្ងាចម្សិលមិញ ក៏បានបញ្ជូនទៅសង្រោះបន្ទាន់នៅមន្ទីពេទ្យ ហើយថ្ងៃនេះគាត់ក៏បានចេញពីមន្ទីពេទ្យវិយ ហើយ តែគាត់ពេលនេះមិនទាន់បានស្រួលខ្លួននៅឡើយទេ ការដែលខ្ញុំយកគាត់មកវត្តជាមួយ ដោយសារតែគ្មានអ្នកនៅជាមួយគាត់ ព្រោះថ្ងៃនេះម៉ាក់របស់ខ្ញុំគាត់ត្រូវកាន់បិណ្ឌមួយ ដូច្នេះហើយសូមមេត្តាយោគយល់ផង។ ពិតប្រាកដ មិនបានកុហក់ទេ ហើយមួយទៀតល្ងាចមិញខ្ញុំក៏បានទូរសព្ទ័ប្រាប់បងហើយដែរ ថាបើថ្ងៃនេះឈូឈូគាត់ថតកើតខ្ញុំជាអ្នកជូនគាត់ទៅផ្ទាល់ តែបើមើលទៅសភាពមិនទាន់ស្រួលទេ ខ្ញុំសុំទោសផង ។


 តែពេលនេះទៅមិនរួចទេ ចឹងសូមក្រុមការងាគិតមកលើពួកខ្ញុំក្នុងផ្លូវល្អផង បើទៅរួចគេទៅហើយ”។ អ្នកនាង សឿ ផាន់ផាភួង បានបញ្ជាក់ក្រុមអ្នកសារព័ត៌មានថា នាងបានធ្វើការសុំទោសចំពោះក្រុមការងារសុំអង្វរ និង សុំការយោគយល់ ព្រោះកុមារីឈូឈូ ពិតជាឈឺ មានតែមិនអាចត្រូវទៅធ្វើការងារថតពេញមួយថ្ងៃ បានឡើយ ។





Previous Post Next Post