រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រថយន្ដធុនធំដាច់ហ្វ្រាំងបានបុករះម៉ូតូ និងរថយន្ដបណ្ដាលអោយមនុស្សរងរបួសធ្ងន់


ភ្នំពេញ៖ ​រថយន្ត​កង​ដឹកជញ្ជូន​(M70)​បែកកា​ប៉ែន​ដាច់​ហ្វ្រាំង​ជ្រុល​ទៅបុក​រះ​រថយន្ត​មួយគ្រឿង​នឹង​ម៉ូតូ​២​គ្រឿង​រង​ការខូចខាត​ ហើយបណ្ដាលអោយ​​អ្នកជិះ​ម៉ូតូ​ម្នាក់​រងរបួស​។ ​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​ភូមិ​ដំណាក់​ធំ​២​ សង្កាត់​ស្ទឹង​មាន​ជ​យ័​៣ ​ខណ្ឌ​មាន​ជ័យ ​កាលពី​ព្រឹក​ថ្ងៃទី​២១ ​ខែកញ្ញា​ ឆ្នាំ​២០១៨​។​

​ ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​កង​ដឹកជញ្ជូន (M-70)​ធុន​ធំ​ដឹកទំនិញ​ពេញ​មួយគ្រឿង​ម៉ាក​HINO ពណ៌​ត្រេអ៊ី​ស្លាក​លេខ ក្រុងប៉ៃលិន 3A-0108 ​បើកបរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​បែកកា​ប៉ែន​ហ្វ្រាំង​ជាន់​មិន​ជាប់​ជ្រុល​ទៅ​រថយន្ត​ម៉ាក​PAJERO​ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ​ភ្នំពេញ​2B-9875​ នៅខាងមុខ​កំពុង​ឈប់​ស្តុ​ប​រុញ​ទៅបុក​បន្ត​ជាមួយ​ម៉ូតូ​២​គ្រឿង​ទៀត​បណ្តាលអោយ​រថយន្ត​និង​ម៉ូតូ​រង​ការខូចខាត​រីឯ​អ្នកជិះ​ម៉ូតូ​ម្នាក់​របួសស្រាល​។

​ ​ចំណែក​អ្នកបើកបរ​រថយន្ត​បង្ករ​ឈ្មោះ​លន់​ភា​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៏​ខណ្ឌមានជ័យ​ចុះមក​ធ្វើការ​វាស់វែង​នៅ​កន្លែងកើតហេតុ​បន្ទាប់មក​ឃើញ​មាន​តំណាង​រថយន្ត​កង​ដឹកជញ្ជូន​(M70)​បានមក​ធានា​ជួសជុល​រថយន្ត​នឹង​ម៉ូតូ​រួម​ព្យាបាល​ជនរងគ្រោះ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕







Previous Post Next Post