រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

មេកន្ទុយលេខ២នាក់ត្រូវជាម្តាយនឹងកូន ត្រូវសមត្ថកិច្ចចាប់ខ្លួន


កំពង់ស្ពឺ:៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង​៣រសៀល កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌខេត្ដ បង្ក្រា​ប​ទីតាំង​ទទួលកត់​លេខឆ្នោត​ (ល្បែងស៊ីសង​ កន្ទុយ​លេខ​)​ អត់ច្បាប់អនុញ្ញតមួយកន្លែង​ឃាត់មនុស្ស​២​នាក់​ ត្រូវ​ជាម្ដាយ​និង​កូន​ ដកហូតបានវត្ថុតាង​ឧបករ​ណ៍​ ​បញ្ជូនលេខឆ្នោតនិងក្រដាសកត់លេខ ​ ស្ថិតនៅផ្ទះរបស់ឈ្មោះ ហុក ស្រេង (ផ្ទះជួល) ​ភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

 ក្នុងកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចបានធ្វើការឃាត់​ខ្លួនមនុស្ស២នាក់ ស្រី​ម្នាក់ឈ្មោះ ឈុន រុន អាយុ៤២ឆ្នាំ (ប្រពន្ធរបស់ឈ្មោះហុក ស្រេង) ទី២​ឈ្មោះហុក សៀងលីម ភេទស្រី អាយុ២១ឆ្នាំ (ត្រូវ​ជាកូន) នៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបាន​ធ្វើ​ការ​ដកហូតវត្ថុតាងរួមមាន៖ -ក្រដាសកត់កន្ទុយលេខ មួយចំនួន -សៀវភៅកត់ត្រាចំនួនទឹកប្រាក់​លេខឆ្នោត​ ចំនួន​ ០៣​ ក្បាល -ម៉ាស៊ីនគិតលេខ ០១ គ្រឿង -ទូរសព្ទដៃ២ គ្រឿង (សាំស៊ុង​១គ្រឿង, អាយហ្វូន១គ្រឿង) មធ្យោបាយ​បញ្ជូន​លេខឆ្នោតបន្ដ។ ករណីនេះ មុខសញ្ញា​មេឆ្នោត​ទាំង២នាក់ម្ដាយនិងកូន ត្រូវបានជំនាញការិយាល័យព្រហ្មទណ្ឌខេត្ដកសាងសំណុំរឿង​ ចាត់​ការ​តាមនីតិវិធី៕







Previous Post Next Post