រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

រាជសីហ៍ ខ្លាកំណាច: ផែននគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំ



កំពង់ធំ៖ បទល្មេីសព្រហ្មទណ្ឌដ៏សាហាវមួយ បានកើតឡើងនៅថ្ងៃទី20 ខែកញ្ញា ឆ្នាំ2018 សភាពការណ៍បទល្មេីសព្រហ្មទណ្ឌកេីតមាន(02លេីក) 1/នៅថ្ងៃទី20/09/2018 វេលាម៉ោងប្រហែល13:00នាទី មានករណីហិង្សាដោយចេតនាមួយកើតឡើងបង្កដោយ​ ៖

 ១- ឈ្មោះអាំ សុខអីុ ភេទប្រុស អាយុ35ឆ្នាំ(ជនដៃដល់)
 2- ឈ្មោះហ៊ីម ម៉ៅ ភេទប្រុស អាយុ29ឆ្នាំ(ជនដៃដល់)
 ៣- ឈ្មោះរិន គឹមសាន ភេទប្រុស អាយុ29ឆ្នាំ
 ៤ - ឈ្មោះស៊ុន ធៀក ភេទប្រុស អាយុ40ឆ្នាំ

ទាំង04នាក់ខាងលេី រស់នៅភូមិទួលចារ ឃំុ គោល ស្រុកប្រាសាទសំបូរ ជិះម៉ូតូ2គ្រឿង ម៉ាកវេវពណ៏ក្រហម1គ្រឿង និងពណ៏ខ្មៅ1គ្រឿងកាន់ដំបងឈើមូលគ្រប់ដៃជិះតាមពីក្រោយម៉ូតូហុងដាសេ125 របស់ឈ្មោះយ៉េង យិុន ភេទប្រុស ជិះឌុប ឈ្មោះខីម ណារិន( ហៅកុត) ភេទប្រុស និងឈ្មោះលន វៀត ភេទប្រុស អាយុ20ឆ្នាំ នៅភូមិថ្មី ឃំុស្រើង ស្រុកប្រាសាទសំបូរ។

  នៅពេលជិះមកដល់មុខវត្តជាំបឹង ជនសង្ស័យទាំង4នាក់ខាងលើជិះម៉ូតូវ៉ាម៉ូតូជនរងគ្រោះហេីយវាយពីក្រោយត្រូវឈ្មោះលន វៀតបណ្ដាលឱ្យធ្លាក់ពីលើម៉ូតូទើបពួកជនសង្ស័យទាំង4ខាងលើយកដំបងឈើមូលវាយឈ្មោះលន វៀតថែមត្រូវចំចិញ្ចើមខាងឆ្វេង ខ្នង និងខ្ទង់ច្រមុះបណ្ដាលឱ្យរងរបួសជាទម្ងន់យកទៅព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ធំ។ ភ្លាមៗនោះកំលាំងយេីងអន្តរាគមន៍ជាបន្ទាន់ បានឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើមកអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរដើម្បីកសាងសំណំុរឿងតាមនីតិវិធីច្បាប់។

Previous Post Next Post