រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

បុរសម្នាក់ជិះម៉ូតូលើសល្បឿន ក៏ដួលបោកក្បាលនឹងឃឿនផ្លូវ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ


ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនក៏ជ្រុលចង្កូតទៅបុកនឹងឃឿនផ្លូវបណ្តាលអោយហោះផ្លោងទៅបោកក្បាលនឹងរបងផ្ទះប្រជាពលរដ្ឋ ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០នឹង ៤០នា ទីយប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវលេខ69 BT ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។


 សាកសពជនរងគ្រោះឈ្មោះសុខា វតនា អាយុប២១ឆ្នាំ ជាបុគ្គលិកកាស៊ីណូ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូសង់ឌ្រីមសេរីឆ្នាំ២០១៧មួយគ្រឿងពាក់ស្លាក់លេខ ភ្នំពេញ1GM- 8274 បើកដោយបុរសម្នាក់ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង លុះដល់ចំនុចកើតហេតុក៏បានរ៉េចង្កូតទៅបុកឃឿនរួចផ្លោងទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្ដាលអោយបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ ។ ក្រោយកើតហេតុសម្ថកិច្ចជំនាញបានចុះមករួចធ្វើកំណត់ហេតុប្រគល់ម៉ូតូនិងសាកសពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕




Previous Post Next Post