រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ករណីគ្រោះថ្នាក់ចរាចរណ៌ រវៀងម៉ូតូនឹងម៉ូតូ​ នៅស្រុកបារាយណ៌ ខេត្តកំពង់ធំ


ស្រុកបារាយណ៍៖ ករណីគ្រោះថ្នាក់ចរាចរ រវៀងម៉ូតូនឹងម៉ូតូ​ ហេតុការណ៏នេះកើតឡើងនៅថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ វេលា ម៉ោង១៥ៈ០០នាទី លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិពោធិ៍ពីរ ឃំុបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

 ម៉ូតូនឹងម៉ូតូ បុកគ្នាបេញទំហឹង ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់១នាក់ភេទស្រី និងរបួសធ្ងន់៣នាក់(ប្រុស០១នាក់) ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1GM.4199 បើកបរទឹសដៅពីលិចទៅកើត ដោយឈ្មោះ ភួង.សុផាត ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព នឹង ម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ចាម(បើកបរទឹសដៅពីកើតទៅលិច) ដោយឈ្មោះ មឿង.ស្រីណែត ភេទស្រី អាយុ១៤ឆ្នាំ នៅភូមិចតុលោក ឃុុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។

អ្នករួមដំណើរចំនួន០២នាក់ :

១- ឈ្មោះ ញឹម.ស្រីធំ ភេទស្រី អាយុ១៥ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ (របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។

២- ឈ្មោះ វីរៈ កណ្ណិកា ភេទស្រី អាយុ១៤ឆ្នាំ នៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ(ស្លាប់នៅមន្ទីរពេទ្យ បង្អែកបារាយណ៍ សន្ទុក)(មិនពាក់មួកសុវត្ថិភាព)។ មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូទាំងពីរបើកបរមិនប្រកាន់ស្តាំ។ វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ។



Previous Post Next Post