Tuesday, September 25, 2018
រថយន្តនៅក្នុងផ្ទះ ក៏លោកចោរអាចលួចយកទៅបានដែរ
សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ
ពោធិ៍សាត់៖ រថយន្តម៉ាក Camry ស៊េរីឆ្នាំ២០០២ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1807 មួយគ្រឿង ជាកម្មសិទ្ធិរបស់លោក ញឹម រដ្ឋា អាយុ៤៩ឆ្នាំ ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តពោធិ៍សាត់ ត្រូវបានចោរលួចយកចេញពីក្នុងរបងមុខផ្ទះដោយសុវត្ថិភាព ខណៈម្ចាស់រថយន្តកំពុងលង់លក់ក្នុងដំណេក។
ហេតុការណ៍នេះបានកើតឡើង កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិតាស្តី ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ម្ចាស់រថយន្តបានឱ្យដឹងថា មុនកើតហេតុ គាត់បានចតទុករថយន្តនៅមុខផ្ទះ ហើយចាក់សោទ្វារបងខាងមុខត្រឹមត្រូវ រួចក៏ចូលសម្រាកនៅក្នុងផ្ទះ លុះព្រឹកឡើង គាត់ក៏បានភ្ញាក់ពីដំណេក ទើបដឹងថា បាត់រថយន្ត ក៏ផ្អើលឆោឡោរាយការណ៍ទៅសមត្ថកិច្ចតែម្តង។
បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនសង្ស័យដែលទៅលួចរថយន្តនោះ បានធ្វើសកម្មភាពកាត់សោរចូល ក្នុងអំឡុងពេលម្ចាស់រថយន្តកំពុងលង់លក់ក្នុងដំណេក បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាមកចាត់ការតាមច្បាប់៕
សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)
ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136