រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

លួចម៉ូតូបានហើយស៊យចំម៉ូតូអស់សាំង ចូលចាក់សាំងរួចម្ចាស់គេតាមទាន់ តែចោរមានកាំភ្លើង


ភ្នំពេញ ៖ ជនរងគ្រោះម្នាក់ បានតាមទាន់ចោរកាច់កម៉ូតូរបស់ខ្លួន តែក្រុមចោរបានដកកាំភ្លើងខ្លី បាញ់២គ្រាប់រំដោះខ្លួនគេចបាត់ នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅម្ដុំផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ម៉ូតូដែលចោរធ្វើសកម្មភាពយករបស់ជនរងគ្រោះនោះ ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BX-1073 បន្សល់នៅកន្លែងកើតហេតុ ។

 ជនរងគ្រោះមានឈ្មោះ​ គង់​ គីម​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ មុខរបរ​មន្ត្រីរាជការ​ ស្នាក់នៅភូមិពោងពាយ សង្កាត់ទួលសង្កែ២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។ ជនរងគ្រោះនិយាយថា មុនពេលកើតហេតុ មានចោរ២នាក់ បានធ្វើសកម្មភាពចូលទៅកាច់កម៉ូតូរបស់គាត់ នៅក្នុងផ្ទះ​តាមផ្លូវ៥៩៨ (ផ្លូវជាសុផារ៉ា) ម្ដុំស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ។

 ក្រោយពីបាត់ម៉ូតូ ជនរងគ្រោះក៏បានជិះ​ដើររកម៉ូតូរបស់ខ្លួន ស្រាប់តែប្រទះឃើញម៉ូតូរបស់ខ្លួន និងចោរ២នាក់ នៅក្បែរស្ថានីយ៍ប្រេង PTT ជិតផ្សារសាំហាន់ ក៏ស្រែកផ្អើលឆោឡោឡើងដើម្បីឲ្យគេឯងជួយ។ ជនរងគ្រោះបន្តថា ខ្លួនបានដើរសម្តៅទៅជិតម៉ូតូរបស់ខ្លួន ភា្លមនោះស្រាប់តែចោរម្នាក់ ដកកាំភ្លើងបាញ់មួយគ្រាប់ ហើយរត់ឡើងជិះម៉ូតូរបស់បក្ខពួកដើម្បីគេចខ្លួន ហើយ បាញ់កាំភ្លើងមួយគ្រាប់បន្ថែមទៀត គេចចេញពីកន្លែងកើតហេតុតែម្ដង បន្សល់ម៉ូតូជនរងគ្រោះនៅកន្លែង កើតហេតុ ។




Previous Post Next Post