រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ចុះបង្ក្រាបចាប់បានជនសង្ស័យ និងថ្នាំញៀនជាច្រើនគ្រាប់ នៅស្រុកភ្នំព្រឹក



បាត់ដំបង៖ ​ព្រឹក​ថ្ងៃទី​២៨ ​ខែកញ្ញា​ ឆ្នាំ​២០១៨​ បាន​បញ្ជូន​បុរស​សង្ស័យ​បីនាក់​និង​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​(WY)​ជិត​១០០​គ្រាប់​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​។​ ក្រោយពេល​កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ​អន ​ឆា​នី ​ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​គគីរ​ ឃុំ​ស្រុក​ភ្នំ​ព្រឹក​ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​(WY)ចំនួន​៣៦​គ្រាប់ ​និង​ម៉ូតូ​ម៉ាកវ៉េវ​អ៊ី​១​គ្រឿង។

អធិការរង​នគរបាល​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹងថា​ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួច​និង​មានការ​អនុញ្ញាតិ​ពី​លោក​នួន​សាន​ព្រះរាជអាជ្ញា​សមត្ថកិច្ច​ចម្រុះ​បាន​បន្ត​ចុះ​ប​ង្ក្តា​ប​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ពីរ​នាក់​ទៀត​មានឈ្មោះ​ ឃឿ​ម ​ឃឹម​ ភេទ​ប្រុស ​អាយុ​៤៤​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ត្រូវជា​ប្តី​និង​ប្រពន្ធ​ឈ្មោះ​ រឹម ​រ័ត្ន​ អាយុ​៤១​ឆ្នាំ​មុខរបរ​នៅផ្ទះ​។

 ​លោក​អធិការរង​ស្រុក​បាន​បញ្ជាក់ថា​ក្រោយពេល​ជនសង្ស័យ​ទាំងបី​នាក់​ឆ្លើយ​សារភាព​រួចមក​លោកស្នងកា​រ​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំងបី​នាក់​ព្រមទាំង​វត្ថុតាង​ថ្នាំញៀន​យ៉ាម៉ា​ចំនូ​ន​៩៦​គ្រាប់ ​និង​ម៉ូតូ​១​គ្រឿង​ទៅ​តុលាការ​ចាត់ការ​យាម​នីតិវិធី​។






Previous Post Next Post