រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កាប់ប្លន់ម៉ូតូតែរត់មិនរួច ត្រូវជាប់ខ្នោះម្នាក់ រត់គេចខ្លួន២នាក់


ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម បក្ខពួក៣នាក់ ត្រូវបានកម្លាំងល្បា ត ដេញតាមឃាត់ខ្លួនបានភ្លាមៗម្នាក់ ខណៈ២នាក់ទៀត កំពុងតែរត់គេចខ្លួន ក្រោយពីកាប់ប្លន់ម៉ូតូ Scoopy ១គ្រឿងពីជនរងគ្រោះ នៅលើកំណាត់ផ្លូវលំមួយកន្លែង ស្ថិតក្នុងក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យ មានឈ្មោះ ជេម សីហាក់ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងក្រុមទី១៩ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និងមានសារធាតុញៀនក្នុងខ្លួន ។

 ចំណែកជនរងគ្រោះឈ្មោះ សុខ សំបូរ អាយុ២៨ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនលក់គ្រឿជ័រ ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវលេខ១០៧ សង្កាត់អូឬស្សីទី១ ខណ្ឌ៧មករា ។ បើតាមការរៀបរាប់ឲ្យដឹងពីជនរងគ្រោះ នៅមុនពេលកើតហេតុ មានជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពប្រើដាវមកគម្រាមយកម៉ូតូ Scoopy របស់ជនរងគ្រោះរហូតបានសម្រេច លុះក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពបានសម្រេចហើយ ក៏ព្យាលយាមជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួន ដែលធ្វើឲ្យជនរងគ្រោះស្រែកឆោរឡោឲ្យគេជួយ ខណៈស្របពេលដែលកម្លាំងរបស់នគរបាលប៉ុស្ត៍ឬស្សីកែវ ខណ្ឌឬស្សីកែវ កំពុងយាមល្បាតនៅពេលរាត្រី បានចេញធ្វើអន្តរាគមន៍ភ្លាមៗ ដោយដេញតាមក្របួចជនសង្ស័យបានម្នាក់ ដោយជនសង្ស័យ២នាក់ទៀតរត់គេចខ្លួនបាត់ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិសាមគ្គី និងដកហូតបានដាវចំនួន២ដើម ជាមួយម៉ូតូ២គ្រឿង ក្នុងនោះ១គ្រឿង ជារបស់ជនរងគ្រោះ និង១គ្រឿងទៀតជារបស់ជនសង្ស័យ ។






Previous Post Next Post