រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ក្រោយពីការលួងលោមរំលោភក្មេងស្រីម្នាក់មិនទាន់គ្រប់អាយុបានសម្រេចជាច្រើនដង

ភ្នំពេញ៖ កាលពីវេលាម៉ោងប្រហែល២ និង១៥នាទីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃបញ្ជាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនពីបទលួងលោមរួមភេទជាមួយអនីតិជន នៅចំណុចក្នុងវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនសង័្សយឈ្មោះ ផាន ផេន ហៅរតនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បើកបរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ករណីចាប់ខ្លួននេះបានធ្វើឡើងក្រោយពីទទួលពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះ ឈ្មោះ ចៅ សុខ អាយុ៤៦ឆ្នាំ ស្នាក់នៅផ្ទះឆ៣០២ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ម៉ោង១០ ៖៣០នាទី បានប្តឹងចោទប្រកាន់ជនសង្ស័យឈ្មោះ ផេន រតនា អាយុប្រហែល២២ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៣៣៨ ខណ្ឌចំការមន ពីបទលួងលោមរួមភេទ ជាមួយកូនស្រីខ្លួន អាយុ១៤ឆ្នាំ ។
ក្មេងស្រីរងគ្រោះ ឈ្មោះ ស.ច.យ អាយុ១៤ឆ្នាំ បានប្រាប់ថា រូបនាងត្រូវបានជនសង្ស័យឈ្មោះ ផេន រតនា លួងលោមរួមភេទជាច្រើនដងមកហើយ ដោយការរួមភេទលើដំបូង គឺនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ម៉ោងប្រហែល៦ និង៣០នាទីយប់ ក្នុងរថយន្ដ នៅម្ដុំក្រោយសាលាទួលស្វាយព្រៃនិងក្រោយៗមកទៀតជនសង្ស័យ រូបនេះបាននាំនាងទៅរួមភេទ នៅផ្ទះសំណាក់ម្តុំស្ទឹងមានជ័យ ១ដងទៅ២ដង ក្នុង១អាទិត្យ ។ ជាក់ស្តែងថ្មីៗនេះ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ម៉ោងប្រហែល២៖១៥នាទី ជនសង្ស័យបានព្យាយាមទូរស័ព្ទហៅនាងទៅរួមភេទបន្តទៀត ក៍ត្រូវកម្លាំងការិយាល័យជំនាញ បានចុះនាំខ្លួនជនសង្ស័យខាងលើ នៅចំណុចក្នុងវត្តស្ទឹងមានជ័យ មកធ្វើការសាកសួរតាមនីតិវិធី
ដូច្នេះសូមបង ប្អូនប្រុសស្រីទាំងអស់មេត្តា ប្រុងប្រយត្ន័ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាព នឹងដើម្បីការពារជីវិតបងប្អូនកូនក្មួយដែលរសនៅក្នុងស្រុកនឹងក្រៅស្រុក សេចក្តីជូនដំណឹងនេះទុកជាការ សំរាប់ការពារ ជនដែលស្គាល់គ្នាថ្មីៗ ដែលយើងពុំទាន់ស្គាល់ច្បាស់លាស់
Previous Post Next Post