Saturday, June 02, 2018

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ


ព្រះសីហនុ​ ៖​ លោក​ឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​ ដែលមានប្រជាប្រិយភាពនោះ​ នៅព្រឹកថ្ងៃទី​២​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ នេះ​បានអោយ​ PVN News ដឹងថា​ បន្ទាប់ពីលោកបានមើលឃើញវីដេអូ​ ប្រធានគណនី​ កាស៊ីណូ​ នៅកំពង់សោម​ ជេរម្ដាយបុគ្គលិកដោយពាក្យអសុរស​ លោកឧត្ដមសេនីយ៍ទោ​ស្នងការ​បានបញ្ជាអោយ​ស្នងការរងទទួលបន្ទុក​ព្រហ្មទណ្ឌកោះហៅ​ប្រធានគណនី​ ឈ្មោះ​ ខេន​ ដារិន​ និង​ បុគ្គលិក​ សណ្ឋាគារ​ និង​ កាស៊ីណូ​ Queenco នៅខេត្តព្រះសីហុន​ មកដោះស្រាយ​ នៅស្នងការដ្ឋាន​នគរបាលខេត្តព្រះសីហនុ​ ។​
លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ បានអោយដឹងទៀតថា​ ករណី​នេះត្រូវតែអោយលោក​ ខេន​ ដារិន​ ប្រធានគណនី​កាស៊ីណូ​ Queenco ធ្វើការសុំទោសម្ដាយរបស់យុវជនម្នាក់ដែលជាបុគ្គលិកនៅកាស៊ីណូ​ ។​ ចំណែកយុវជនជាបុគ្គលិកដែលធ្វើការខុសឆ្គងនៅក្នុងក្រុមហ៊ុន​ ឬ​ មានកំហុសឆ្គងចំពោះលោក​ ខេន​ ដារិន​ ត្រូវសុំទោសលោក​ ខេន​ ដារិន​ វិញដែរ​ ។​
ការរិះគន់យ៉ាងកក្រើក​ Facebook បានកើតឡើងបន្ទាប់ពីលោក​ ខេន​ ដារិន​ ប្រធានគណនី​ កាស៊ីណូ​ Queenco នៅខេត្តព្រះសីហនុ​ បានជេរប្រមាថបុគ្គលិកក្រោមបង្គាប់របស់ខ្លួនហើយរាលដាលដល់​ ម្ដាយរបស់បុគ្គលិករូបនោះទៀតផង​ ។​ អ្វីដែលកាន់តែហួសចិត្តថែមទៀតនោះ​ គឺ​ លោក​ ខេន​ ដារិន​ ដែលជេរម្ដាយគេហើយ​ អោយគេសុំទោសខ្លួនថែមទៀត​ ចំពោះទង្វើរបស់លោក​ ខេន​ ដារិន​ ជេរម្ដាយបុគ្គលិក​ លោក​ ខេន​ ដារិន​ មិនបានសុំទោសនោះទេ​ ។​
ហេតុនេះហើយទើបនៅព្រឹកថ្ងៃទី​២​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ នេះ​ លោក​ឧត្ដមសេនីយ៍​ទោ​ ជូន​ ណារិន​ បានបញ្ជាអោយស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ​កោះហៅ​ ភាគីពាក់ព័ន្ធទាំងអស់មកដោះស្រាយឡើងវិញ​ ។​ ជាពិសេសត្រូវតែអោយលោក​ ខេន​ ដារិន​ សុំទោសម្ដាយបុគ្គលិកនោះតាមរយះ​វីដេអូ​ មួយផ្សាយជាសាធារណៈដើម្បីផ្ដល់កិត្តិយសជូនលោកស្រីជាម្ដាយរបស់បុគ្គលិករូបនោះវិញ​ ។​
សូមគាំទ្រនូវចំណាត់ការរបស់លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​ដែលបានរកយុត្តិធម៌អោយម្ដាយបុគ្គលិកដែលរងការជេរប្រមាថពី​ឈ្មោះ​ ខេន​ ដារិន​ ប្រធានគណនី​កាស៊ីណូ​ Queenco នៅកំពុងសោម​ ។ ប្រភព Pheng Vannak News







សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136