រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

កម្លាំងកងរាជអាវុធហត្ថ កំពង់ធំ ឃាត់ខ្លួន មេតុងទីន២នាក់ប្តីប្រពន្ធ ដែលបានបោកសមាជិកជាកូនតុងទីន ជិត៥០ម៉ឺនដុល្លា

(កំពង់ធំ)៖ មេតុងទីនល្បិចខ្ពស់ ២នាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពី បានទទួលពាក្យបណ្តឹង ពីសមាជិកជាកូនតុងទីនជាង៧០នាក់ នៅក្នុងភូមិថ្មី ឃុំទ្រៀល ស្រុកបារាយណ៏ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០១៨។ សមត្ថកិច្ចបានអោយដឹងថា! មេតុងទីន ដែលរៀបគម្រោងបោកសមាជិក របស់ខ្លួនក្នុងទឹកប្រាក់ជិត៥០ម៉ឺនដុល្លានេះ ឈ្មោះញឹក សោភាព ភេទប្រុស អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ ឡុង ចំរើន អាយុ២៩ឆ្នាំរស់នៅភូមិថ្មី ឃុំទ្រៀល ស្រុកបារាយណ៏ ខេត្តកំពង់ធំ។ លោកវរៈសេនីយត្រី ផុន សុផល អនុប្រធានមន្ទីរយុត្តិធម៍កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបន្តឲ្យដឹងថា!ជនសង្ស័យ ជាមេតុងទីន មានល្បិចខ្ពស់ខាងបោកសមាជិករបស់ខ្លួន បានប្រមូលលុយតុងទីនចំនួនបីខ្សែ ខណៈដែខ្សែទី១ មានចំនួន៩៦នាក់ ខ្សែទី២ចំនួន៨០នាក់និងខ្សែទី៣ មានចំនួន៧០នាក់ ក្នុងក្បាលនីមួយៗ មួយខែដេញ២ដង ដេញ១ដង១០០ដុល្លា! ប្រភពព័ត៍មានពីសមាជិកតុងទីន លោកតិចឆេង បានបញ្ជាក់ថា! រហូតមកដល់ពេលនេះមេតុងទីន ឈ្មោះ ញឹក សោភាពនិងប្រពន្ធឈ្មោះឡុងចំរើន បានប្រើល្បិចកាន់កូនខ្មោចដេញខ្លួនឯងយកអស់ចំនួន៧០នាក់ ក្នុងម្នាក់ អ្នកខ្លះអស់ ៥ពាន់ដុល្លា ខ្លលះ៧ពាន់ដុល្លា ខ្លះអស់ជាង៩ពាន់ដុល្លា! សមាជិករូបនេះបានបញ្ជាកថា! តុងទីនចំនួនបីខ្សែនេះ ក្បាលទី១មានសមាជិកចំនួន៩៦ឈ្មោះ ចាប់ផ្តើមលេងនៅឆ្នាំ២០១៤ ហើយក្បាល់ទី២ មានចំនួន ៨០នាក់ចាប់ផ្តើមលេងនៅឆ្នាំ២០១៥ និងក្បាលទី៣ ចាប់លេងនៅដើមឆ្នាំ២០១៧ មានចំនួន៧០នាក់ សមាជិកបានបន្ថែមថា! តុងទីនក្បាលទី១ ងាប់អស់៨១នាក់ ស្មើ៨៥% ក្បាលទី២ងាប់អស់ស្មើ៥៧នាក់ ស្មើ៧០%និងក្បាលទី៣ ងាប់២១នាក់ ស្មើ៣០%។ តែលុយទាំងនេះត្រូវបានមេតុងទីនបោកយកទៅចាយខ្លួនឯងយ៉ាងរំភើយ! តែត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ៕

Previous Post Next Post