រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ពុទ្ធោ!! មានរថយន្ត​មួយគ្រឿង និង​ម៉ូតូ​ចំនួន ០២ គ្រឿង ជិះ​ដល់​ទំនប់បង្ហៀរទឹកនេះ ស្រាប់តែ​កួច​ទៅ​បាត់


ក្រចេះ៖ កាលពី​ល្ងាច​ថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០១៧ ហេតុ​កាណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង​ដោយ​រថយន្ត ០១ គ្រឿង និង​ម៉ូតូ​ចំនួន ០២ គ្រឿង ត្រូវបាន​ទឹក​ហូរ​វាយ​ប៉ើង​ធ្លាក់​តាម​ទឹក​ទៅ​ផ្នែក​ខាងក្រោម​ទំនប់​ព្រែក​ថ្ពង់ ស្ថិតក្នុង​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ខណៈ​ធ្វើដំណើរ​ឆ្លងកាត់​សំណង់​បង្ហៀរ​ដែល​ទឹក​កំពុង​ហូរ​បុក​ខ្លាំង ។ ហេតុការណ៍​ដ៏​រន្ធត់​ខាងលើនេះ មិនបាន​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​នោះទេ ប៉ុន្តែ​រថយន្ត​ចំនួន ០១ គ្រឿង និង​ម៉ូតូ ចំនួន ០២ គ្រឿង ត្រូវបាន​រង​ការខូចខាត​យ៉ាងដំណំ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីរាយការណបន្តថា រថយន្ត​និង​ម៉ូតូ​ដែល​ខាងលើ​ ជា​របស់​ភ្ញៀវ​ដែល​ជិះ​ចូល​ទៅ​ទទួល​ទាន​អារ​ហារ​នៅ​ក្នុង​រម​នី​យ​ដ្ឋា​ន​ថ្ពង តែម្តង ​។ ​​ទោះជា​បែប​ណា​ ​ក្នុងហេតុការណ៍ដ៏រន្ធត់នេះ ​មិន​ត្រូវ​បាន​បង្ក​​ឱ្យ​​មាន​​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​ជិះ​ក្នុង​រថយន្ត​ និង​ម៉ូតូ​នោះ​ទេ ក៏​ព្រោះតែ​ជន​រង​គ្រោះ​បាន​លោត​ចុះ​ពីលើ​រថយន្ត​ទាន់ នៅ​ពេល​ដែល​ឃើញ​សភាព​ការ​ទឹកជំនន់​បាន​ជន់​ហូរកួច​​​ខ្លាំង​។ប្រភព​បន្តថា ស្ថានភាព​ភ្លៀង​បាន​បង្អុ​ល​ធ្លាក់​យ៉ាង​ខ្លាំង​ ស្ទើរ​គ្រប់​ដណ្តប់​នៅ​ទូ​ទាំង​ខេត្ត​មាន​រយៈពេល​ជា​ច្រើន​ម៉ោង ​។ ក្នុង​នោះ​បណ្តាល​ឱ្យ​តំបន់​មួយ​ចំនួន​នៅ​តាម​បណ្តា​​ស្រុក មិន​ថា​តែ​តំបន់​ខ្ពង់រាប ឬ​ទំនាប ត្រូវ​ជន់​​លិច​ដោយ​ជំនន់​ទឹកភ្លៀង​។






Previous Post Next Post