រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

នាង ឃ្មឹប ចេញមុខចង់ជួបកូនប្រុសមុនចូលពន្ធនាគារ ដែលបានសម្លាប់ប្រពន្ធក្រោយរបស់នាយ ហុងដា [មានវីដេអូ]


កាលពីយប់ឈានចូលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៧ ដោយសារតែបានទទួលដំណឹងថាកូនបង្កើតរបស់ខ្លួនបានជាប់ទោសពីបទឃាតកម្មគិតទុកជាមុនត្រូវជាប់ពន្ធនាគារអស់មួយជីវិត ដូច្នេះទើបម្តាយរបស់ជនដៃដល់រូបនេះដែលគេស្គាល់ថាជាអតិតប្រពន្ធទី១របស់នាយ ហុង ដា និងធ្លាប់ជាតារាកំប្លែងរូបស្រស់ គឺអ្នកនាង វ៉េន សុធារី ហៅឃ្មឹប បានពុះពារគ្រប់យ៉ាងដើម្បីបានមកមើលរូបកូនដែលកំពុងជាប់ឃំុ ទាំងខ្លួនកំពុងតែពិបាកនិងដុនដាបបំផុត។


តាមការសាកសួររបស់បណ្តាញព័ត៌មាន TVFB ទៅកាន់ នាង ឃ្មឹប បានប្រាប់ឲ្យដឹងថារូបនាងគឺមានចិត្តអាណិតកូនណាស់ ដូច្នេះហើយពេលបានដឹងដំណឹងអំពីកូនរបស់នាងភ្លាម គឺនាងចង់ធ្វើដំណើរពីកន្លែងនាងរស់នៅសព្វថ្ងៃ (ជើងភ្នំ នៅបន្ទាយមានជ័យ) មកមើលកូនណាស់ តែមិនមានថវិការគ្រប់គ្រាន់ បន្ទាប់មកដោយសារតែនាងដើរខ្ចីលុយគេបានជាង ៦មឺុនរៀល នាងក៏ធ្វើដំណើរមកក្នុងគោលបំណងធំបំផុតគឺចង់ជួបមុខកូនជាលើកចុងក្រោយមុនចូលពន្ធនាគារ ព្រមទាំងចង់អង្វរសមត្ថកិច្ច និងលោកតុលាការសម្រាលទោសកូនរបស់ខ្លួន ហើយក៏បានបកស្រាយរឿងចោទប្រកាន់មួយចំនួនក្នុងជីវិតរបស់នាង និងរឿងរាវជាមួយនាយ ហុង ដា។



នាង ឃ្មឹប បានប្រាប់ឲ្យដឹងថា នាង និងនាយ ហុងដា គឺមានបញ្ហាការរស់នៅមិនចុះសម្រុងគ្នា ដូច្នេះក៏សម្រេចលែងលះគ្នា រហូតបាន៤ឆ្នាំបន្ទាប់មកនាងក៏បានចាប់ដៃជាមួយប្តីថ្មីរស់នៅជាមួយគ្នាបានតែមួយឆ្នាំបន្សល់កូនក្នុងពោះក៏បានចែកផ្លុវគ្នាទៀត ក្រោយមកនាងក៏បានជួបរឿងពិបាកជាច្រើនផ្ទូនៗ រហូតនាងរត់ទៅរស់នៅឆ្ងាយពីសិល្បះជាមួយពូ និងមីងនៅឯតំបន់ភ្នំធំ នៅខេត្តបន្ទាយមានជ័យ។ ជីវិតរបស់នាងគឺបានធ្លាក់ដល់ចំនុចសូន្យ ជីវិតជួបការលំបាក រកមួយថ្ងៃ ហូបមួយថ្ងៃ ដោយធ្វើការសីុឈ្នួលច្រកស្រូវឲ្យគេ សម្រស់ដែលធ្លាប់តែស្រស់ស្អាត ប្រែជាមើលមិនយល់ក្នុងរយៈពេលចាប់ពី២០១៣ ដល់២០១៧នេះ។

 Source: @Fullmoon-News

ប្រភពអត្ថបទ : Fullmoon-News
Previous Post Next Post