Wednesday, May 10, 2017

សារព័ត៌មាន ស្ពានដែក (www.speandak.com) យើងខ្ញុំ សូមស្វាគមន៍ បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សូមស្វាគមន៍ ចំពោះលោកអ្នកដែលបានចូលមកកាន់គេហទំព័រ ព័ត៌មានយើងខ្ញុំ




ប្រជាជនទូទាំងប្រទេសកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល មានការសោកស្តាយជាខ្លាំងពុន​ពែកក្រោយពីលោកអនុសេនីយ៍ទោ អ៊ឹម សំ ដែលបានចុះទៅបំពេញកិច្ចការងារជាកងកម្លាំងរក្សាសន្តិភាពពិភពលោក នៅអាហ្វ្រិកកណ្តាល ត្រូវពួកឧទ្វាមស្លាក់វាយប្រហារពេលពេល​ត្រឡប់​ចូល​បន្ទាយ​វិញ​នៅ​ម៉ោង ៨យប់បណ្តាលឲ្យលោកស្លាប់បាត់បង់ជីវិតក្នុងការវា​ប្រហារនេះ។

យោងតាមការប្រាប់ឲ្យដឹងពីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បាននិយាយរឿងពិតទាំងទងនឹងលោកពលបាលឯក អ៊ឹម សំ ថា លោកគឺជាពលទាហានម្នាក់ដែលមានអត្តចរិកល្អ ឧស្សា​​ហ៍ព្យាយាម យកចិត្តទុកដាក់នឹងកាងារ ស្លូតបូត ហើយក្នុងការបំពេញការងារកន្លង​មកលោកធ្លាប់បានរងរបួសចំនួនពីរលើក អំឡុងពេលបំពេញតួនាទីជាកងកម្លាំងរក្សាសន្តិភាពនៅសាធារណរដ្ឋម៉ាលីតំណាងឲ្យប្រទេសកម្ពុជា កាលពីឆ្នាំ២០១៤ ដោយគ្រាប់មីនបង្កៃរបស់ពួកឧទ្ទាមផងដែរ។

គួរបញ្ជាក់ផងដែរថាទាហានខ្មែរដែលបានរងគ្រោះក្នុងការវាយប្រហារនេះមានតួនាទី និងឈ្មោះដូចខាងក្រោមនេះ:

  1. អនុសេនីយ៍ទោ អ៊ឹម សំ (ស្លាប់)
  2. អនុសេនីយ៍ឯក ធុច ធីម (រង​របួស​ដៃ)
  3. ព្រិន្ទបាល​ទោ ស៊ាង នរិន្ទ (បាត់ខ្លួន)
  4. ព្រិន្ទបាល​ទោ មុំ តុលា (បាត់ខ្លួន)
  5. អនុសេនីយ៍​ត្រី ម៉ៅ អេង (បាត់ខ្លួន)















សូមជូនពរបងប្អូនគិចផុតពីជម្ងឺកូវីដ ១៩ (កុំភ្លេច ៣ការពារ នឹង ៣កុំ)


ការិយាល័យព័ត៌មាន Tel: 070 968 168 - 097 4444 136