រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ព្រះអើយ! ! សូមបងប្អូនមេត្តាជួយ Share យកតែបុណ្យទៅដើម្បីស្វែងរកក្រុមគ្រួសារនៃសព


កាលពីវេលាម៉ោង ១៥:០៦នាទី ថ្ងៃទី២២-៤-២០១៧ នៅចំណុចក្នុងប្រឡាយទឹកខាងកើតផ្លូវតាព្រឹមចំងាយ៣ម៉ែត្រ ស្ថិតក្នុងភូមថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។ គេបានប្រទះឃើញសាកសពមិនស្គាល់អត្តសញ្ញាណ ភេទ ស្រី អាយុប្រហែល ១៩ ទៅ ២០ ឆ្នាំ បានដេកស្លាប់នៅក្នុងទឹកប្រឡាយ ចំងាយពីផ្លូវជាតិលេខ(១)ទៅទិសខាងត្បូងប្រហែល ១០០០ ម៉ែត្រ អាក្រាតខោ អស់ពីខ្លួន ។

រូបថងស្រង់ចេញពី Facebook page



គេឃើញខោអាវជនរងគ្រោះដូចជា​​ ខោខៅប៑យ(ជើងត្រឹមជង្គង់ )និង ខោលីអូ នៅលើភ្លឺប្រឡាយខាងត្បូង ពេលសមត្ថកិច្ចយើងលើកសាកសពយកមកពិនិត្យនៅលើគោក ឃើញថាសាកសពមានសភាពឡើងហើមមានក្លិនស្អុយចូល មិនចង់ចុះ និង របកស្បែកមើលមិនស្គាល់ ជ្រុះសក់មួយចំនួន ដូច្នេះសមត្ថកិច្ចជំនាញបានសន្និដ្ឋានថាសាកសពនេះបានស្លាប់ រយៈពេលពី ៣ ទៅ៤ ទៅហើយ។



ដូច្នេះសូមបងប្អូនទាំងអស់នៅក្នុងបណ្តាសង្គម Facebook ទាំងអស់សូមជួយ Share ដើម្បីស្វែងរកគ្រួសារនៃសព



បើបងប្អូនស្គាល់អត្តសញ្ញាណសាកសពដែលបានស្លាប់ដោយពុំដឹងមូលហេតុ សូមទំនាក់ទំនងមកទូរសព្ទ័លេខទូរសព្ទ័ក្តៅ 0977780007 និងលេខ 097 2943333 (នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។

រូបថងស្រង់ចេញពី Facebook page







Previous Post Next Post