រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ចុម! លោកត្រាំ ដែលជាប្រធានាធិបតី បានគម្រាមកំហែងដល់ កូរេខាងជើង ដែលជាប្រទេសមានជម្លោះនឹងអាមេរិច

លោកប្រធានាធិបតី ដូណល ត្រាំ បានចេញសេចក្តីប្រកាសពីការគម្រាមយ៉ាងខ្លាំងៗដល់កូរ៉េខាងជើង ខណៈសារព័ត៌មានរដ្ឋកូរ៉េខាងជើង បានព្រមានថាទីក្រុងព្យូងយ៉ាងនឹងធ្វើការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរប្រឆាំងនឹង អាមេរិកជាដាច់ខាត់ បើអាមេរិកហ៊ានបង្កសង្គ្រាមជាមួយ​កូរ៉េខាងជើង។

លោកត្រាំ​ បាននិយាយថាចិនអាចទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៍ល្អប្រសើរជាមួយអាមេរិក បើចិនខំធ្វើ
ការបន្សាបការគម្រាមកំហែងអាវុធ នុយក្លេអ៊ែរ ដែលបានបង្កឡើងដោយកូរ៉េខាងជើង។ កាសែតរដ្ឋកូរ៉េខាងជើង Rodong បាននិយាយថាកងទ័ពបដិវត្តន៍ដ៍ខ្លាំងក្លាកំពុងតាមដាន់សកម្មភាពសត្រូវយ៉ាងប្រុងប្រយ័ត្ន ដោយត្រៀមអាវុធនុយក្លេអ៊ែរបាញ់សំដៅមូលដ្ឋានយោធាអាមេរិកនៅកូរ៉េខាងត្បូង មជ្ឈមណ្ឌលបញ្ជាការប្រតិបត្តិការប៉ាស៊ីហ្វីក និងទឹកដីអាមេរិក។





Previous Post Next Post