រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

គួរតែស្រឡាញ់កូនៗ នឹងយកចិត្តវា ថាតើវាចូលចិត្តអ្វីខ្លះ?

ព្រោះវ័យក្មេង ខួរក្បាលមួយផ្នែកក្រោមធ្វើការច្រើនជាងខួរក្បាលផ្នែកផ្សេងៗ។ ខួរក្បាលផ្នែកក្រោមធ្វើការជាមួយប្រព័ន្ធចិត្តវិញ្ញាណ។ ប្រព័ន្ធចិត្តវិញ្ញាណនឹងដឹងពីការជ្រោតជ្រាប ពីការមើលឃើញគំរូ ការមើលឃើញគំរូ និងការចេះរៀននេះជាការដាក់អង្គប្រកបផ្សេងៗ ដូចជា បុគ្គលិក និស្ស័យ វិធីគិត ភាពឆ្លាត ភាពចូលចិត្ត មិនចូលចិត្ត ទស្សនគតិ ចំពោះពិភពលោក និងសង្គម ហើយទាំងនេះនឹងតាំង នៅក្នុងគម្រោងខួរក្បាល។ យើងប្រាប់ឲ្យកូនជាមនុស្សល្អ ស្មោះត្រង់ មិនធ្វើចោរ តែពេលឃើញកូនលូកយកលុយ យើងប្រាប់ថា លួចលុយម៉ែមិនល្អទេណ៎ាកូនម៉ែ តែរឿងដែលឪពុកម្ដាយធ្វើគ្រប់ពេលគឺ ប្រឹក្សាជាមួយគ្នាថា តើលួចបំបាត់កិបកេងគេបានយ៉ាងម៉េច? និងយកប្រៀបលើអតិថិជនបាន យ៉ាងម៉េច? យើងប្រាប់កូនថា អានសៀវភៅល្អ មាត់ប្រាប់កូនឲ្យអានសៀវភៅ តែឪពុកម្ដាយមិនបានអានសៀវភៅសោះឡើយ មើល ភាពយន្ត មើលកុនគ្រប់ពេល វាមិនអាចទៅរួចទេ ដែលកូនអាចអានសៀវភៅនុ៎ះ។ យើងមិនចង់ឲ្យកូនជាមនុស្សអារម្មណ៍ក្ដៅឆេវឆាវ តែពេលកើតហេតុអ្វីទាស់ចិត្ត ឪពុកម្ដាយដោះស្រាយបញ្ហាដោយការជេរស្ដី ហិង្សាលើគ្នា ចុះកូននឹងមានអារម្មណ៍ត្រជាក់បានយ៉ាង ដូចម្ដេច?

ការបង្គាប់បញ្ជាឲ្យកូនអាន សរសេរបានលឿនរហ័ស នៅមិនទាន់ដល់ពីរខួប ទន្ទេញ ក ខ គ បាន នោះមិនមែនមានន័យចំពោះកូនទេ ព្រោះគេនៅមិនទាន់យល់ ហើយចុះនឹងមានបញ្ញាប្រសើរបានយ៉ាងដូចម៉េចទៅ? “ប្រសិនបើផ្ដល់ភាពសំខាន់ជាមួយសៀវភៅមួយក្បាលដំបូងរបស់កូន ពេលកូនអ្នកអង្គុយជាប់បាន អ្នកអានរឿងនិទានរូបភាពដាក់ភ្ជាប់ ជាមួយឲ្យកូនបានស្ដាប់រាល់ថ្ងៃ កូននឹងសប្បាយរីករាយ និងមានសេចក្ដីសុខ សាងភាពស៊ាំជាមួយនឹងការអានសៀវភៅតាំងពីក្មេងតូច ទៅ បើយើងធ្វើឲ្យកូនស្រឡាញ់ការអាន អានសៀវភៅបានលឿន អានពូកែ អាចផ្សារភ្ជាប់ចំណេះដឹង ពីការអានបាន ខួរក្បាលបែក បញ្ញាបានច្រើនឡើង។
Previous Post Next Post