រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្រុមអាវុធហត្ថរាជធានីភ្នំពេញ Vs ក្រុមក្រសួងសុខាភិបាល ក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥ វគ្គជម្រុះ១៦ក្រុម !

នាល្ងាច ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដោយ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាច្រើនរូបទៀត បានចូលរួមទស្សនា គាំទ្រក្រុមបាល់ទាត់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥ ដែលបានឈានដល់វគ្គ ១៦ក្រុម ចុងក្រោយ ប្រព្រឹត្តទៅ នៅទីលានបាល់ទាត់ កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

 ក្រុមបាល់ទាត់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាក្រុមថ្មីថ្មោង ដែលទើបតែបានចូលរួមក្នុងការប្រកួតក្នុងពានរង្វាន់នេះចំនួន ០២លើក បានជួបតទល់នឹង ក្រុមបាល់ទាត់ ក្រសួងសុខាភិបាល ដែលជាក្រុមខ្លាំង និងមានបទពិសោធន៍ចូលរួមទាំង ១០លើក ហើយធ្លាប់ទទួលបានជាម្ចាស់ជើងឯកចំនួន ០៣ដង និងរងជើងឯក ចំនួន ៤ដង ក្នុងពានរង្វាន់នេះ ថែមទៀតផង។ 

ជាលទ្ធផល ក្រុមបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតែមិនអាច បំបែកកំណត់ត្រាក្រុមខ្លាំង នៃក្រសួងសុខាភិបាល បានឡើយ ដោយទទួលរងបរាជ័យ ២គ្រាប់ ទល់នឹង ០ ក្នុងនោះ វគ្គទី១ ស៊ុតចូល ០១គ្រាប់ និងវគ្គទី២ ស៊ុតចូល ០១គ្រាប់ទៀត ដោយបាល់ពិន័យ១១ម៉ែត្រ។

 សូមជម្រាបថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ "មិត្តភាពយុវជនអន្តរក្រសួង~ស្ថាប័ន" គឺជាវេទិកាកីឡា ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជននៅតាមក្រសួង និងស្ថាប័នរដ្ឋ ដែលនៅក្នុងឆ្នាំនេះ មានការចូលរួមពីសំណាក់ ក្រសួង~ស្ថាប័នចំនួន ៣៥ ៕












Previous Post Next Post