រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារផ្នែកជំងឺកុមារចំនួន១ខ្នង កម្ពស់០២ជាន់ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ———

ក្រចេះ៖ ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី អញ្ញើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារផ្នែកជំងឺកុមារចំនួន០១ខ្នង កម្ពស់០២ជាន់ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។

 ពិធីសម្ពោធនេះមានការអញ្ជើញចូលរួមពីឯកឧត្តអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្តមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឯកឧត្តមក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រចេះ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរជំវិញខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី លោក លោកស្រីនាយកទីចាត់ការទាំង៥ និងប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ មន្រ្តីនៃមន្ទីរសុខាភិបាល ក្រុមគ្រូពេទ្យបង្អែកខេត្ត ស្រុក ការិយាល័យស្រុកប្រតិបត្តិ និងមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព លោក លោកស្រីប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ អង្គការមជ្ឍមណ្ឌលថែទាំសុខភាពចេនឡា ប្រជាពលរដ្ឋ ព្រះសង្ឃ  ដែលមានចំនួនសរុបទាំងអស់ ៦៨៦អង្គ/នាក់។

 ពិធីនេះប្រព្រឹត្តទៅនៅបរិវេណមន្ទីពេទ្យបង្អែកខេត្តក្រចេះ ស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ















Previous Post Next Post