រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី...

នារសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្ដម Ferdinand Martin G. Romualdez ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំនៃគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive Committee) នៅខេត្តសៀមរាប។

 ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានសភាតំណាងរាស្ត្រហ្វីលីពីន បានអបអរសាទរប្រទេសកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive Committee) បានយ៉ាងល្អប្រសើរ និងកោតសរសេីរភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី។

 ឯកឧត្តមប្រធានសភា បានបង្ហាញក្តីសោមនស្សរីករាយចំពោះការលូតលាស់នៃទំនាក់ទំនងហ្វីលីពីន-កម្ពុជា និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វាគមន៍ និងយកចិត្តទុកដាក់ចំពោះពលរដ្ឋហ្វីលីពីន ដែលជ្រើសរើសមកធ្វើការ និងមកទស្សនាប្រទេសកម្ពុជា។

 ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន។

 សម្ដេចបវរធិបតី បានគូសបញ្ជាក់អំពីសក្តានុពលជាច្រើនទៀត ដែលប្រទេសទាំងពីរអាចធ្វើការជាមួយគ្នា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងថែមទៀត។

 ក្នុងន័យនេះ តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. សម្តេចបវរធិបតីនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហ្វីលីពីន នាដើមឆ្នាំ២០២៥ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

 សម្ដេចបវរធិបតី និងឯកឧត្តមប្រធានសភា បានពិភាក្សាអំពីការបន្តលើកកម្ពស់កិច្ចសហការក្នុងវិស័យសំខាន់ៗមួយចំនួន មានជាអាទិ៍៖ វិស័យកសិកម្ម និងសន្តិសុខស្បៀង, វិស័យទេសចរណ៍ និងលទ្ធភាពនៃការភ្ជាប់ជើងហោះហើរត្រង់បន្ថែម, ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន, វិស័យសុខាភិបាល, វិស័យការពារជាតិ និងសន្តិសុខ។

 សម្ដេចបវរធិបតី និងឯកឧត្តមប្រធានសភា ក៏បានផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរផងដែរ៕



Previous Post Next Post