ចាប់ពីពេលនេះតទៅ អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជាមាន «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈ។
នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នេះ ក្រសួងព័ត៌មានបានប្រកាសដាក់ឱ្យអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។
មានវិសាលភាពអនុវត្តចំពោះអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកម្ពុជា សម្រាប់អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន អ្នកធ្វើសកម្មក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងភាគីពាក់ព័ន្ធផ្សេងទៀតយកធម្មនុញ្ញនេះជាមូលដ្ឋានក្នុងការរៀបចំក្រមសីលធម៌សម្រាប់អង្គភាព សមាគម និងស្ថាប័នរបស់ខ្លួនផ្ទាល់ ដើម្បីឱ្យសមាជិកគោរព និងអនុវត្តតាម។
Tags:
ព័ត៌មានជាតិ