នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រតិភូជាន់ខ្ពស់រាជធានីភ្នំពេញអញ្ជើញចូលជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយឯកឧត្ដម ផាន់ វ៉ាន់ ម៉ាយ ( H.E PHAN VAN MAI ) ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។
បន្ទាប់មក គណៈប្រតិភូបានបន្តជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម ង្វៀន វ៉ាន់ ណេន ( H.E NGUYEN VAN NEN ) លេខាគណៈកម្មាធិការគណបក្សទីក្រុងហូជីមិញ។
Tags:
ព័ត៌មានជាតិ