ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព ផ្តល់ប្រាក់របបគោលនយោបាយចំពោះជនពិការ ក្រីក្រនៅ តាមសហគមន៍ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចូលរួម លោក ឆាវ រ៉ាត់ អនុប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តតំណាងអោយលោក ឃុន វុទ្ធី ប្រធានមន្ទីរ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងអ្នកពាក់ព័ន្ធបានចូលរួម។
យោងតាមរបាយការណ៍ ចៅសង្កាត់ទឹកថ្លា ៖ ស្ថិតិជន ពិការនៅក្នុងសង្កាត់ទឹកថ្លាសរុប ៤៥៣ នាក់/ស្រី ២១០។ ដោយឡែកនៅថ្ងៃនេះបានធ្វើការបើកផ្តល់ប្រាក់ជូនជនពិការចំនួន១២៧/ស្រី៦៧នាក់ លើ៦ភូមិ