(សៀមរាប)៖ បុរសម្នាក់នៅស្រុកពួក ដែលធ្លាក់ក្នុងអាងក្រពើនៅផ្ទះរបស់ខ្លួន ពេលនេះបានស្លាប់ហើយ ក្រោយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ តែដោយសាររបួ.សធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យជួយស.ង្គ្រោះជីវិតមិនបាននោះឡើយ។ អធិការស្រុកពួក លោក ទេព ពុំសែន បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះថា ជនរងគ្រោះឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានស្លាប់ក្នុងពេលធ្វើដំណើរត្រឡប់មកផ្ទះវិញ នៅស្រុកសន្ទុក ខេត្តកំពង់ធំ វេលាម៉ោង ៣៖៣០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។
លោកប្រាប់ថា ស.ពត្រូវបានគ្រួសាររៀបចំធ្វើបុ.ណ្យនៅគេហដ្ឋាន.តាម.ប្រពៃណី។
ជ.នរ.ង.គ្រោះជាម្ចាស់អាងក្រពើខាងលើ បានរអិលជើងធ្លាក់ក្នុងអាងក្រពើ នៅពាក់កណ្ដាលអាធាត្រថ្ងៃទី១៨ ខែមេសា កំឡុងពេលក្រោកទៅនោម។
ជ.ន.រង.គ្រោះដែលជាមន្ត្រីរដ្ឋបាលស្រុកពួកនោះ ត្រូវក្រពើរបស់ខ្លួនខាំរងរបួសធ្ងន់ ហើយត្រូវអ្នកក្បែរខាងជួយទាន់ពេលវេលា និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ដោយសារអាការៈ.ធ្ង.ន់.ធ្ងរក្រុមគ្រួសារក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែស្ថានភាពធ្ងន់ធ្ងរពេក គ្រួសារក៏បញ្ជូនត្រឡប់មកផ្ទះ និងបានស្លា.ប់.នៅតាមផ្លូវក្នុងខេត្តកំពង់ធំតែម្ដង។
យោងតាមរបាយការណ៍ពីអធិការស្រុកពួក បានឱ្យដឹងថា នៅថ្ងៃកើតហេតុ.ជ.នរង.គ្រោះបានទៅដេកអង្រឹងលើអាងក្រពើ ដើម្បីថែទាំក្រពើទាំងនោះ ដែលក្នុងនោះមានសត្វក្រពើមេពូជ និងក្រពើឈ្មោល សរុបចំនួន ២០ក្បាល ដែលសុទ្ធសឹងមានទំហំធំៗ៕