នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានប្រើប្រាស់ឋានានុក្រមគ្រួសារ បាននឹងកំពុងតែសម្របសម្រួល ដោះស្រាយបញ្ហាប្រឈមក្រៅប្រព័ន្ធតុលាការ ករណីផ្សេងៗគ្នាជូនពលរដ្ឋ នៅក្នុងមូលដ្ឋានស្រុកជុំគីរី ។
ពិធីនេះធ្វើឡើងនូវ បរិវេណវត្តពោធិវង្ស ភូមិធ្នកយល់ ឃុំស្រែសំរោង ស្រុកជុំគីរី ដោយបានការចូលរួមពី ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត មន្ទីរអង្គភាពជំនាញជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ទៀត ។