បន្ទាយមានជ័យ÷មន្ត្រីសាខា ក.ប.ប ដុតកម្ទេចចោលនូវ កាកសំណល់មី{កម្ទេចមី} អាល់កុលក្លែងក្លាយ និងទំនិញខូចគុណភាពជាង៦តោនត្រូវបានមន្ត្រីសាខា ក.ប.ប ដុតកំទិចចោល នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែត។
ទំនិញមានទំងន់៦៤០៥គីឡូក្រាមមាន កាកសំណល់កំទិចមីមានទំងន់២១២៥គីឡូក្រាម ស្រាប៊ៀសឹង្ហហួសការបរិច្ឆេតទំងន់៦៨១គីឡូក្រាម ស្រាប៊ៀប៊ូឌូស័រទំងន់១៨២គីឡូក្រាម ភេសជ្ជៈអាដេហួសការបរិច្ឆេតទំងន់១៨២គីឡូក្រាម អាលកុលក្លែងក្លាយទំងន់២២៩១គីឡូក្រាម ស្មើ៧១ពីដុង ភេជ្ជៈ កូកាកូឡា ទឹកក្រូច ដបចម្រុះនិងទំនិញខូចគុណភាពផ្សេងៗមួយចំនួនទៀត។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ជាការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិធានការពីអគ្គនាយកដ្ឋាន {ក.ប.ប} មន្ត្រីជំនាញបានសហការជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធបានបង្ក្រាបនិងដកហូតទំនិញខូចគុណភាពរយៈ៦ខែដើមឆ្នាំ២០២១។
ក្រោយពីបង្ក្រាប និងដកហូតរួចមក បានសុំគោលការឯកឧត្តម កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីដុតកំទិចចោល។
លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា៖ រាល់ទំនិញដែលខូចគុណភាណដែលមន្ត្រីជំនាញបង្ក្រាបដកហូតបាននៅចុងឆ្នាំ២០២១នេះ ត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ និងករណីម្ចាស់ស្ថានីយ៍ប្រេងដែលមន្ត្រីជំនាញរកឃើញដែលលក់សាំងមិនគ្រប់លីត្រដូចជាលក់សាំង១០០លីត្របានត្រឹមតែ៩០លីត្រ បាញ់តែខ្យល់ចូល ជាបទល្មើសមួយដែលត្រូវមានវិធានការ និងអ្នកលក់ទំនិញខូចគុណភាព និងមិនត្រូវដាក់លក់កម្ទេចមីកញ្ចប់តូចៗ ដែលជាកាកសំណល់មី បោសប្រមូលពីយកមកវិចខ្ចប់ដែលធ្វើឲ្យប៉ះពាល់សុខភាពអ្នកទទួលទាន ជាពិសេសកុមារតូចៗ ដែលនៅតាមសាលារៀនជាដើម៕