ភ្នំពេញ ÷ កាលពី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីហាណូយ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ជនរងគ្រោះ មានឈ្មោះ ស រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបិតស្រាលក់ ស្នាក់នៅស្រុក កៀនស្វាយ ខេត្តកណ្តាល។
មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1FA-3819 ដឹកស្រាសចំនួន៤កាន ចេញមកពីផ្ទះរបស់គាត់ ពីស្រុកកៀនស្វាយ យកមកឲ្យម៉ូយនៅខណ្ឌសែនសុខ ពីទិសដៅពីត្បូងមកជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍ មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 5A-2292 បាំងវាំងននយ៉ាងជិត បើកបរស្របទិសគ្នា បានបុកជនរងគ្រោះពីក្រោយ បណ្តាលឲ្យធ្លាក់ចូលទៅក្នុងលូ ចំណែកម៉ូតូត្រូវរថយន្តកិនអូសប្រហែលជិត៥០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូរងរបួសធ្ងន់ដាច់ជើងខាងស្តាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការសង្រ្គោះ ៕