គ្រួសារនិមួយៗបើមានជីវភាពក្រីក្រហើយ តែងតែមានផលវិបាកដល់ក្មេងៗគ្រប់បែបយ៉ាង ទាំងផ្លូវកាយនឹងផ្លូវចិត្ត ជាពិសេសការរៀនសូត្រប្រចាំថ្ងៃ ព្រមទាំងអាហារបរិភោគប្រចាំគ្រួសាររបស់ពួកគេ។ មនុស្សម្នាក់ៗគ្មាននរណាចង់ក្រីក្រនោះទេ តែនេះជាជោគវាសនា របស់មនុស្ស ដែលកើតមកសំរាប់ទទួលនៅកម្មផល។ មានអ្នកខ្លះកើតមកមានទ្រព្យសម្បត្តហូរហ៊ារ អ្នកខ្លះកើតមករកតែខោអាវស្លៀកពាក់ មិនចង់បានផង តើទាំងនេះមិនម៉ែនជាកម្មផលទេឬ។
តែមនុស្សគេមិនអោយមើលងាយមនុស្សទេ ទោះបីមានឬក្រ ក៏មិនអាចមើលងាយបានដែរ ជួនកាលអ្នកក្រគេក្រមានតម្លៃ ហើយក៏ក្រមាននយ័ដែរ គ្រួសាររបស់ពួកគេ រស់នៅបានដោយសុខស្រួលដោយមិនមានការឈ្លោះប្រកែកគ្នា រស់នៅដោយយល់ចិត្តគ្នា ដោយមានអ្នកជិតខាងជា សាច់ញាតិរបស់គាត់ ថាគាត់ជាមនុស្សល្អ ចឹងហើយ គ្រួសាររបស់គាត់ក៏រស់នៅបានដោយសុខស្រួល។
អាណិតប្អូនស្រីណាស់ ហេតុតែគ្រួសារក្រីក្រត្រូវបុកអង្ករដោយលំបាកទើបបានបាយហូប អ្នកខ្លះមានហូបហើយនៅរើសទៀត
រូបភាពយកពី Facebook Page
Tags:
អត្ថបទក្នុងប្រទេស