អធិការដ្ឋាននគរបាល​ ខេត្តព្រសីហនុ

ខេត្តព្រះសីហនុ ចែកចេញជា ៣ស្រុក នឹងក្រុង១

   លេខទូរស័ព្ទសម្រាប់ប្រជាពលរដ្ឋធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចនៅពេលមានហេតុការណ៏ ស្រុក ក្រុង នៅខេត្តព្រះសីហនុ ។

 

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រកាសលេខទូរស័ព្ទទាន់ហេតុការណ៍ (hotline) ​របស់ អធិការដ្ឋានក្រុង-ស្រុកទាំង០៥​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់តាំងពី អធិការ រហូតដល់លោកនាយប៉ុស្ត៏ឃុំ-សង្កាត់គ្រប់ក្រុង-ស្រុក ទូទាំងខេត្ត ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ផ្តល់ព័ត៌មាន ពេលជួបហេតុការណ៍អ្វីមួយ មកកម្លាំងសមត្ថកិច្ច ដើម្បីចុះអន្តរាគមន៍ឲ្យបានទាន់ពេល។

 

ខាងក្រោមនេះ គឺជាលេខទូរស័ព្ទ របស់អធិការក្រុងស្រុក និងប៉ុស្តិ៍រដ្ឋបាលនានា នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៖

 

១ ក្រុងព្រះសីហនុ

២ ស្រុកកំពង់សិលា

៣ ស្រុកស្ទឹងហាវ

៤ ស្រុកព្រៃនប់

៥ កោះរុង


 





 

 

 

 

ខេត្តព្រះសីហនុ៖ អភិបាលក្រុងព្រះសីហនុ លោក អុី សុខឡេង មានប្រសាស៍ថា នៅក្នុងដំណើរការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ក្នុងក្រុងព្រះសីហនុ ប្រសិនបើមានមន្ត្រី ឬកម្លាំងប្រជាការពាររូបណា ឃុបឃិតទទួលប្រាក់ក្រៅផ្លូវការ (ប្រាក់សំណូក) ពីប្រជាពលរដ្ឋ ឬអ្នកពាក់ព័ន្ធ ពេលចុះបំពេញការងាររៀបចំសណ្តាប់ធ្នាប់ សូមរាយការណ៍មកមន្ត្រីសាលាក្រុងព្រះសីហនុ តាមទូរស័ព្ទលេខ៖ ០១២ ៦៥ ៧០ ៦១, ០១៥ ៣៥ ៩៥ ៣៥។

លោក អ៊ី សុខឡេង សង្កត់ធ្ងន់ថា វិធានការនេះ ធ្វើឡើងដើម្បីទប់ស្កាត់ ការឆ្លើយទម្លាក់កំហុសដាក់គ្នា រវាងផ្នែកមានសមត្ថកិច្ច និងពលរដ្ឋ ឬអ្នកពាក់ព័ន្ធ ពេលចុះប្រតិបត្តិការ ដើម្បីរៀបចំសណ្តាប់ធ្នាប់ តាមផ្លូវសាធារណៈ ឲ្យមានតម្លាភាព៕


 

 



 

រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញលេខទូរស័ព្ទមន្ត្រី ជូនពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ដើម្បីទាក់ទងពេលជួបបញ្ហាចាំបាច់

 

 

ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់បិទខ្ទប់ក្រុងព្រះសីហនុ ដែលជួបបញ្ហាចាំបាច់ណាមួយរួមមាន៖ ខ្វះស្បៀងអាហារ ឬមានបញ្ហាសុខភាព ហើយត្រូវធ្វើដំណើរបន្ទាន់ទៅមន្ទីរពេទ្យជាដើម សូមទាក់ទងតាមលេខទូរសព្ទ័ទៅកាន់ មន្ត្រីក្រុមការងារប្រចាំការនៅតាមសង្កាត់ ដែលកំពុងរស់នៅ។

​មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា កន្លងមកសង្កេតឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅមានបញ្ហាអ្វីមួយ បានសាកសួរព័ត៌មានផ្សេងៗ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ​ ឬតាមមន្ត្រីមួយចំនួន ប៉ុន្តែ​ករណីខ្លះទាំងបណ្តាញផ្សព្វផ្សាយ ឬ​មន្ត្រី ដែលមិនមែនជាជំនាញទទួលខុសលើការងារខាងលើ គឺមិនអាចផ្តល់ចម្លើយឲ្យបានត្រឹមត្រូវទៅកាន់ប្រជាពលរដ្ឋនោះទេ ដែលជាហេតុនាំឲ្យពលរដ្ឋខ្លះ មានការអាក់អន់​ចិត្ត។ ហេតុដូចនេះរដ្ឋបាលខេត្ត សូមស្នើដល់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់បិទខ្ទប់ក្នុង​ក្រុងព្រះសីហនុ ទាំងអស់ ត្រូវកត់​លេខទូរសព្ទ័ខាងក្រោមនេះ​ទុកជាប់ខ្លួន ដើម្បីទាក់ទងសាក​សួរព័ត៍មាន ឲ្យចំគោលដៅ និងមានដំណោះស្រាយជាក់ស្តែងឲ្យបានទាន់ពេលវេលា។

 

 

លេខទូរសព្ទ័ក្រុមការងារ ដែលប្រចាំការនៅតាមសង្កាត់នីមួយៗ មានដូចខាងក្រោម៖

+ លោក គង់ សោភា អភិបាលរងក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារ សង្កាត់លេខ​១

លេខទូរស័ព្ទៈ ០៨៦/០១៧/០៦៧ ៦៦២ ៦២២
– លោក ឈិត សូផាត ចៅសង្កាត់លេខ១
លេខទូរស័ព្ទៈ ០១៦ ៩០៩ ៦៦៤

+ លោកស្រី ឈុន ដារី ប្រធានក្រុមការងារសង្កាត់លេខ២

លេខទូរស័ព្ទៈ ០១៦ ៤៩៨ ៥៥៨
– លោកស្រី សំរិត សុខេមរា ចៅសង្កាត់លេខ២
លេខទូរស័ព្ទៈ ០១៦ ៤២៩២៧៧

+ លោក សន កុសល ប្រធានក្រុមការងារសង្កាត់លេខ៣
លេខទូរស័ព្ទៈ ០១៦ ៨៨០ ៨៩២
– លោក កាន់ ឡឹង ចៅសង្កាត់លេខ៣
លេខទូរស័ព្ទៈ ០១២ ៧៣២ ៤៦១ និង ០៩៧ ៧៣៣ ៦៧ ៦៧

+ លោក អៀម សារិន ប្រធានក្រុមការងារសង្កាត់លេខ៤

លេខទូរស័ព្ទៈ ០១៦ ៨៨៤ ៥៨៨
– លោក សេង នីម ចៅសង្កាត់លេខ៤
លេខទូរស័ព្ទៈ ០១៦ ៣៣៣ ៧៦៦៕