រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៥នាក់ ពាក់ព័ន្ធករណីហិ ..;ង្សា ដោយចេតនា (ជិះម៉ូតូដេញ កា ..;ប់ គ្នា) នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ...

ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន០៥នាក់ ពាក់ព័ន្ធករណីហិ ..;ង្សា ដោយចេតនា (ជិះម៉ូតូដេញ កា ..;ប់ គ្នា) នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៥ នាក់ កំពុងជិះម៉ូតូ ស្រែកឡូឡា តាមដងផ្លូវសាធារណៈ បង្កភាពអនាធិបតេយ្យនៅតាមដងផ្លូវ នៅចំណុចមុខព្រះបរមវាំង ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ពាក់ព័ន្ធករណី ហិ ..;ង្សា ដោយចេតនា (ជិះម៉ូតូដេញ កា ..;ប់ គ្នា) ខណៈកម្លាំងកំពុងធ្វើការល្បាតនៅក្នុងមូលដ្ឋាន ប្រព្រឹត្តនៅចំណុចផ្លូវលេខ៨៦កែវផ្លូវព្រះមុន្នីវង្ស ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៤:៣០នាទី។

 លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌប្រាប់ឱ្យដឹងថា ក្រុមក្មេងទំនើងដែលកម្លាំងជំនាញឃាត់ខ្លួនរួមមាន៖

 ១-ឈ្មោះ កុយ ចាន់ដារ៉ា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជាស៊ីមជ្រោយចង្វារ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ 

២-ឈ្មោះ ហួ ស៊ុនហាក់ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជ្រោយចង្វារ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៦អា ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

 ៣-ឈ្មោះ ម៉ូវ ប៉ែត ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ ដឹកទំនិញតាមអនឡាញ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៩៩ ភូមិបឹងសាឡាង​ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

 ៤-ឈ្មោះ សាន តារា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យជាស៊ីមជ្រោយចង្វារ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិប៉ាស្ទើរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ៥-ឈ្មោះ ចន្ធី សិលា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្សវិទ្យាល័យឈូកវ៉ា ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិអង្គដង្កូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

 វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ១IO-១៧៣៣, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ១JX-៧៣២៧។ ជនសង្ស័យទាំង០៥នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ កសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕







Previous Post Next Post