រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានធ្វើសន្និសិទសារព័ត៌មាន ស្តីអំពីកម្មវិធីកោសឈ្នះ កោសឈ្នះ ពីទឹកដោះគោអង្គរមីល នឹងជូនរង្វាន់ ម៉ូតូទៅដល់អតិថិជន ដែលបានកោសឆ្នោតត្រូវរង្វាន់ធំ...

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានធ្វើសន្និសិទសារព័ត៌មាន ស្តីអំពីកម្មវិធីកោសឈ្នះ កោសឈ្នះ ពីទឹកដោះគោអង្គរមីលលោក កុយ សុវណ្ណ តំណាងក្រុមហ៊ុន បានលើកឡើងថា ដើម្បីចូលរួមមួយចំណែកជាមួយរាជរដ្ឋាភិបាល និង​អាណាព្យាបាលទាំងអស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រ ផលិតផលទឹកដោះគោដ៏ធំ តែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្អូនៗកុមារអំពីបញ្ហាអាហាររូបត្ថម្ភ ។​ ក្នុងគោលបំណងផ្តល់អាហាររូបត្ថម្ភ ដល់ប្រជាជន កម្ពុជា ពិសេសដល់កុមារតូចៗ ទាំងប្រាជ្ញា និងស្មារតី​ គ្រប់សង្វាក់ផលិតកម្ម ដែលផលិត "ទឹកដោះគោ ម៉ាកអង្គរមីល" ត្រូវបាន​ត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច ។​

        វត្ថុធាតុដើមត្រូវបាននាំចូល ពីបណ្តាប្រទេសនានាលើពិភពលោក ដូចជា៖ សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អាឡឺម៉ង់ អូស្រ្តាលី ញ៉ូវស៊ែឡែន អេស្បាញ ប៉ូឡូញ ជាដើម។ល។​ ហើយរោងចក្របានបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិ ​ប្រកបដោយ​​អនាម័យ និងសុវត្ថិភាពខ្ពស់ ពីប្រទេសស៊ុយអ៊ែត ដែល​ទទួលស្គាល់ចំណាត់ថ្នាក់ពិភពលោក ដែលមាន​ម៉ាកយីហោ​ តេត្រាភែក(Tetra Pak)។ រាល់សង្វាក់ផលិតផលទឹកដោះគោ ​គោរពតាមស្តង់ដាគុណភាពជាតិ និងគុណភាពអន្តរជាតិ ដោយ "មិនប្រើប្រាស់សារធាតុរក្សាទុកបានយូរ"  រោងចក្រទទួលបានសញ្ញាប័ត្រហាទ្បាល សញ្ញាប័ត្របញ្ជាក់ពីគុណភាព ស្តង់ដាអន្តរជាតិ ISO 9001: 2015  និង  សញ្ញាប័ត្រសុវត្ថិភាពចំណីអាហារ FSSC 22000

        ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បាននឹងបន្តបន្ថែមទុនវិនិយោគឥតឈប់ឈរ មកដល់ពេលបច្ចុប្បន្ននេះ ទុនវិនិយោគរបស់ ក្រុមហ៊ុនបានកើនដល់ ៤១​លាន ដុល្លារសហរដ្ឋអាមេរិក ហើយផ្ទៃដីផលិតរបស់រោងចក្រ កើនឡើងដល់ ៦ហិចតា ដោយផលិតទឹកដោះគោ ដែលមានម៉ាកយីហោ "អង្គរមីល" ​​ហើយបាន និងកំពុង ​ផ្តល់ការ​ងារ​ជូនកម្មករនិយោជិតចំនួន ៦១៣ នាក់ និងបានចូលរួមចំណែក បង់ពន្ធចូលថវិកាជាតិ ចន្លោះពី ៨-១១លានដុល្លារ សហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។

         ដើម្បីផ្តល់សុខភាពល្អដល់អ្នកប្រើប្រាស់ទាំងអស់ ​ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលទឹកដោះគោ ដ៏ធំបំផុតនៅកម្ពុជា នឹងបន្តវិនិយោគ ឥតឈប់ឈរទៅលើសង្វាក់ផលិតកម្ម ជាមួយនិងបចេ្ចកវិទ្យាស្វ័យប្រវត្តិចុងក្រោយ របស់ពិភពលោក មកបំពាក់ផលិត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដូចដែលបាននិងកំពុងធ្វើកន្លងមក​ ហើយនេះក៏ជាពាក្យស្លោករបស់យើងផងដែរ អង្គរមីលល្អសម្រាប់សុខភាពអ្នក មិនតែប៉ុណ្ណោះ រោងចក្របានបំពាក់នូវប្រព័ន្ធពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គង់ដល់ការផលិត​ផលិតផលអង្គរមីល ដើម្បីចូលរួមចំណែកក្នុងការការពារបំរែបំរួលអាកាសធាតុ។​ ​

រោងចក្រ អង្គរ ឌែរី ប្រូដាក មានលទ្ធភាពផលិត

1.    ទឹកដោះគោ​(UHT) ចំនួន ៥៤លានលីត្រ ក្នុងមួយឆ្នាំ

2.    ផលិតយ៉ាអ៊ួរ ចំនួន ២២លានកែវ ក្នុងមួយឆ្នាំ​ 

3.    ទឹកដោះគោស្រស់១០០% រសជាតិសាប និងរសជាតិផ្អែម ចំណុះ ១លីត្រ

4.    ​ទឹកដោះគោជូរ​ (ប្រភេទប្រូបាយអូទិច) ម៉ាកប្រូប៊ី

5.    ផលិតទឹកដោះគោខាប់ ចំនួន ៦៥លានកំប៉ុង ក្នុងមួយឆ្នាំ​

រោងចក្រផលិត​ទឹកដោះគោ"អង្គរមីល" មានទីតាំង​ស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ។

និយាយដោយឡែកចំពោះផលិតផលទឹកដោះគោ អាដេអឹម ១១០មល​​ និង ១៨០មល ត្រូវបានផលិតនិងវិចខ្ចប់ដោយប្រអប់​​ក្រដាស អាស៊ិបទិក (Aseptic pack)​ដែលបានផលិត និងផ្គត់ផ្គង់ពីប្រទេសសឹង្ហបុរី (សាំងហ្គាពួរ)​​។ ខ្ញុំសូមបង្ហាញអំពីប្រអប់ក្រដាស អាស៊ិបទិក (Aseptic pack)​ដែលយកមកវិចខ្ចប់ទឹកដោះគោ អាដេអឹម ១១០​មល​ និង ១៨០មល នេះបន្តិច​ វាជាប្រភេទប្រអប់ក្រដាសដែលមាន៦​ស្រទាប់ ឆ្លាស់គ្នាការពារ​និងវិចខ្ចប់ផលិតផលទឹកដោះគោ អាដេអឹម ១១០មល​​ និង ១៨០មល បានយ៉ាងល្អ ជាទីបំផុត​៖

1.    ស្រទាប់ទី១ ទី២ ទី​៤ ទី​៦៖ ជាស្រទាប់​​ប៉ូលីអីធីឡែន (Polyethylene) ដែលជួយការពារផលិតផល ពីសំណើមបរិយាកាសខាងក្រៅ ហើយក៏មានតួនាទី បន្សីភ្ជាប់ស្រទាប់ដទៃៗទៀត ផងដែរ។​

2.    ស្រទាប់ទី៣៖ ​ជាស្រទាប់អាលុយមីញ៉ូម ជួយការពារប្រឆាំងអ៊ុកស៊ីតកម្ម ការពារគុណភាពអាហារូបត្ថម្ភ និងរក្សារសជាតិដើម របស់ផលិតផលបានល្អប្រសើរបំផុត។​

3.    ស្រទាប់ទី៥៖ ជាស្រទាប់ក្រដាស ដែលជួយអោយប្រអប់ក្រដាសបរិស្ថាននេះ មានភាពរឹងមាំ និងធ្វើអោយផ្ទៃប្រអប់ រលោងស្មើបានល្អ ។​ ជារួម វាជាប្រភេទប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក (Aseptic pack) ដែលជួយការពារផលិតផល​បាន​ល្អ ​ដោយមិនចាំបាច់ដាក់សារធាតុរក្សាទុកអោយយូរ នៅក្នុងផលិតផលនោះទេ​។

ក្រុមហ៊ុន បានថ្លែងអំណរគុណដល់ការគាំទ្រយ៉ាងពេញទំហឹង ពីអ្នកម្តាយគ្រប់រូប ក៏ដូចជាអតិថិជនទូទាំងប្រទេស ​ចំពោះផលិតផលទឹកដោះគោ អាដេអឹម ១១០មល​ ​និង ​១៨០​មល ក្រុមហ៊ុនបានបង្តើត កម្មវិធីកោសឈ្នះ កោសឈ្នះ កោសឈ្នះ" ដែលកម្មវិធីនេះ​ មានការផ្តល់ជូនឈ្នះនូវ រង្វាន់ម៉ូតូ ហុងដា វេវស៊េរីថ្មី ​ចំនួន ៥០គ្រឿង" និង រង្វាន់ទឹកដោះគោ ​អាដេអឹម​ រាប់ម៉ឺនកេស បន្ថែមទៀត (លក្ខ័ខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត)។ ដើម្បីចូលរួមកម្មវិធី កោសឈ្នះ កោសឈ្នះនេះ អតថិជនទាំងអស់គ្រាន់តែធ្វើការទិញផលិតផល ​ទឹកដោះគោ អាដេអឹម ១១០​មល ឬ​ ១៨០​មល ឬក៏ ទាំងពីរ ​ដែលកំពុងចរាចរលើទីផ្សារ ហើយស្វែងរកកាតកោស ដែលមានភ្ជាប់នៅលើប្រអប់ទឹកដោះគោស្រាប់ ហើយធ្វើការកោស ទៅតាមការណែនាំ ដើម្បីស្វែងរកសំណាង របស់លោកអ្នក ។

·         ចំពោះអ្នកឈ្នះរង្វាន់ម៉ូតូ សូមធ្វើការទាក់ទងដោយផ្ទាល់ មកកាន់ក្រុមហ៊ុន តាមរយៈទូរស័ព្ទលេខ៖ 085 689 888 – 0966 489 888 024 689 8888 នៅរៀងរាល់ម៉ោងធ្វើការ​។ ក្រុមការងារក្រុមហ៊ុន នឹងធ្វើដំណើរ ទៅជួបលោកអ្នកដោយផ្ទាល់។

·         ចំពោះអ្នកឈ្នះរង្វាន់លើកទឹកចិត្ត ជាផលិតផល​ទឹកដោះគោ អាដេអឹម ១១០​មល ចំនួនមួយកេស សូមធ្វើការប្តូរនៅម៉ូយបោះដុំធំ ដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនង​អ្នកលក់ ដែលលោកអ្នកបានទិញពីគាត់ ឬក៏ ទំនាក់ទំនងដោយផ្ទាល់មកក្រុមហ៊ុន តាមរយៈទូរសព្ទ័លេខ៖ 085 689 888 – 0966 489 888 024 689 8888 នៅរៀងរាល់ម៉ោងធ្វើការ​។ ​ក្រុមហ៊ុនក៏បានធ្វើកិច្ចសន្យា​ ជាមួយអ្នកលក់បន្ត ជាទីតាំងប្តូររង្វាន់ចំនួន ​១,០០០​កន្លែង រួចហើយ នៅទូទាំងប្រទេស ដើម្បីសម្រួលដល់ការងារនេះ។

ក្រុមហ៊ុន បានបញ្ជាក់ជូនអតិថិជនទាំងអស់ ផងដែរថា

·         សូមធ្វើការកោសដោយថ្នមៗ និងប្រយ័ត្នប្រយែង​ ការពារ​ដាច់ខូចទ្រង់ទ្រាយដើម កាតកោស ។

·         កាតឈ្នះរង្វាន់​ ត្រូវតែរក្សាទ្រង់ទ្រាយ​ដើម ១០០%​ បើមិនដូច្នោះទេ ក្រុមហ៊ុនសូមរក្សាសិទ្ធិ នឹងមិនប្តូររង្វាន់ជូនឡើយ ។

·           ជនណាក្លែងបន្លំកាតកោស នឹងត្រូវផ្តន្ទាទោសតាមច្បាប់​ ។  

·    ដើម្បីជាតម្លាភាពជូនមហាជន កម្មវិធីនេះ មិនត្រូវបានអនុញ្ញាតអោយបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុន ​អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ចូលរួមនោះទេ ។

នៅថ្ងៃនេះ ខាងក្រុមហ៊ុន បានអបអរអ្នកឈ្នះរង្វាន់ធំ ចំនួនពីររូប​៖

1.    បងស្រី នន ស្រីនាង - រស់នៅក្នុងខេត្តកំពង់ស្ពឺ ។

2.   បងប្រុស លីម សុខសិទ្ធ - រស់នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

          ហើយក្រុមហ៊ុននឹងធ្វើការប្រគល់រង្វាន់ជូន អ្នកដែលបានឈ្មះរង្វាន់ធំ គឺម៉ូតូចំនួន២គ្រឿង នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់បងប្រុស នឹងបងស្រីទាំងពីរនាក់ផងដែរ​ ។​ 




Previous Post Next Post