រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចការដ្ឋានកំពុងសាងសង់ ស្ថិតនៅដីឡូលេខ ១៧៥ ផ្លូវ២០១ កែងផ្លូវ ២៩៦ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង...

នៅវេលាម៉ោង​០៨:២០នាទីព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចការដ្ឋានកំពុងសាងសង់ ស្ថិតនៅដីឡូលេខ ១៧៥ ផ្លូវ២០១ កែងផ្លូវ ២៩៦ ភូមិ២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង។

 

 ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះបណ្តាលមកពីកាត់ដែកធ្លាក់កំទេចភើ្លងបង្កជាអគិ្គភ័យ។ អគ្គិភ័យនេះធ្វើឲ្យខូចខាតឆេះបន្ទប់ជាន់ក្រោម ទំហំ ០៤ម៉ែត្រx០៤ម៉ែត្រ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

 

 នៅវេលាម៉ោង០៩:១៥នាទីព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១២គ្រឿង ប្រេីប្រាស់ទឹកអស់ ចំនួន០៥ឡាន ស្មើរនឹង ២០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤មែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់អស់ ចំនួន ០១ឡានស្មើនឹង ០៦ម៉ែត្រគូប៕

 







 

Previous Post Next Post