រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អាវុធហត្ថរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត!

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ ឯកឧត្តម ឈុន វណ្ណឡេង នាយករង វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត តំណាង ឯកឧត្តម តឹប អឿន នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យា ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកនាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យជំនាញ លោកគ្រូ អ្នកគ្រូ ជាថ្នាក់ដឹកវិទ្យាស្ថាន ព្រមទាំងនាយទាហាន អាវុធហត្ថរាជធានីភ្នំពេញ ដែលជាសិក្ខាកាមចំនួន ៤០នាក់ទៀតផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ឈុន វណ្ណឡេង បានឡើងមានមតិស្វាគមន៍ដល់ថ្នាក់ដឹកនាំ រួមនឹងសិក្ខាកាមទាំងអស់ របស់អាវុធហត្ថរាជធានីភ្នំពេញ ប្រកបដោយភាពកក់ក្តៅជាទីបំផុត។ ឆៀតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា ជំនួសមុខឲ្យ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ដែលបានអនុញ្ញាតឲ្យសិក្ខាកាម អាវុធហត្ថរាជធានីភ្នំពេញ​ ទទួលបាននូវចំណេះជំនាញនាពេលនេះ។ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា បានបន្តណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុក្ខ ខិតខំប្រឹងប្រែងសិក្សាដើម្បីទទួលបានចំណេះជំនាញពិតប្រាកដ ឆ្លើយតបទៅនឹងតម្រូវការសម្រាប់យកទៅបំពេញមុខងារភារកិច្ចក្នុងអង្គភាពអោយកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

 






Previous Post Next Post