រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អាវុធហត្ថខណ្ឌសែនសុខ ទទួលអំណោយម៉ូតូ០២គ្រឿង ពីសប្បុរសជន!

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយឯក ព្រុំ ស័ក្តា មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានទទួលអំណោយជាម៉ូតូ Honda ADV ចំនួន០២គ្រឿង ពីក្រុមហ៊ុន(KHAMACITY GROUP) ដែលស្រឡាញ់គ្រាំទ្រសកម្មភាពការងារកងរាជអាវុធហត្ថ។ 

 

 ឆ្លៀតក្នុងឱកាសនោះលោកវរសេនីយឯក ព្រុំ ស័ក្តា បានថ្លែងអំណរគុណដល់សប្បុរសជន ដែលជានិច្ចកាល ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខកងកម្លាំងកងរាជអាវុធហត្ថ។ 

 

លោកមេបញ្ជាការអាវុធហត្ថខណ្ឌសែនសុខ បានបញ្ជាក់បន្តថា ការឧបត្ថម្ភម៉ូតូនៅពេលនេះ អាចជួយសម្រួលក្នុង ការបំពេញភារកិច្ច រក្សាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ប្រចាំការល្បាតការពារប្រជាពលរដ្ឋក្នុងភូមិសាស្រ្តឱ្យរឹតតែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ 

 

នាឱកាសនោះដែរ លោកមេបញ្ជាការអាវុធហត្ថខណ្ឌសែនសុខ ក៏បានប្រគល់ជូននូវប័ណ្ណថ្លែងអំណរគុណ និងជូនពរដល់សប្បុរសជន ព្រមទាំងក្រុមគ្រួសារ ឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងសម្រេចបាននូវគ្រប់កិច្ចការទាំងអស់៕





 

Previous Post Next Post