រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អបអរសាទរពិធីផ្ទេរ និងតែងតាំងមុខតំណែង ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា

ថ្ងៃសៅរ៍ ៩ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ អបអរសាទរពិធីផ្ទេរ និងតែងតាំងមុខតំណែង ប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការគណបក្សខេត្តបានប្តេជ្ញាចិត្ត ដូចតទៅ ៖

១- ប្តេជ្ញាក្ដាប់ជាប់លក្ខន្តិកៈ កម្មវិធីនយោបាយរបស់គណបក្ស គោលការណ៍ សេចក្តីសម្រេចចិត្តនានា របស់គណៈកម្មាធិការកណ្តាល និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតគណបក្សខេត្ត និងក្តាប់ជាប់លក្ខណៈពិសេសនូវសភាពការណ៍ជាក់ស្ដែងគ្រប់វិស័យរបស់ខេត្ត កំណត់ទិសដៅ ភារកិច្ច គោលការណ៍ និង វិធានការអនុវត្តឲ្យបានសមស្រប ព្រមទាំងដឹកនាំគណបក្សក្រុង ស្រុក ឃុំ សង្កាត់ និងរាល់អង្គការចាត់តាំងគណបក្សចំណុះ  ឲ្យអនុវត្តបានសម្រេចដោយជោគជ័យ ។

២- ប្តេជ្ញាអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈគណបក្ស សំដៅពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យកាន់តែរឹងមាំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ដើម្បីឈានឆ្ពោះទៅដណ្ដើមជ័យជម្នះគ្រប់ការបោះឆ្នោតសកល និងអសកល។ ទន្ទឹមនឹងនេះយកចិត្តទុកដាក់ខ្ពស់គោលការណ៍របស់គណប ក្ស ក្នុង ការគោរពនូវរបបដឹកនាំជាសមូហភាពដឹកនាំ និងបុគ្គលទទួលខុសត្រូវ ដោយប្រកាន់ខ្ជាប់នូវវប្បធម៌ចែករំលែក ណែនាំតម្រង់ទិសតាមដាន វាយតម្លៃ និងពង្រឹងជាប់ជាប្រចាំនូវរបៀបរបបការងារ របបប្រជុំ របបត្រួតពិនិត្យ និងរបបរាយការណ៍ ឲ្យបានល្អប្រសើរ។

៣- ប្តេជ្ញាដឹកនាំសម្រេចឲ្យបានល្អ ការងារកសាងពង្រឹងអង្គការចាត់តាំងមូលដ្ឋានគណបក្ស ការងារគ្រប់គ្រង និងកសាងពង្រីកសមាជិកបក្ស និងផ្សារភ្ជាប់ជាមួយការងារចលនាមហាជនសំដៅពង្រឹងរាល់សកម្មភាពរបស់គណបក្ស ដើម្បីប្រមូលផ្ដុំបាននូវកម្លាំងគាំទ្រដ៏ទូលំទូលាយអនុវត្តកម្មវិធីនយោបាយ និងគោលការណ៍នានារបស់គណបក្ស។

៤- ប្តេជ្ញាយកចិត្តទុកដាក់ ណែនាំក្រើនរំឭកដល់មន្ត្រីគណបក្ស ដែលត្រូវបានប្រគល់ភារកិច្ច នៅគ្រប់ស្ថាប័ន មន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងស្ថាប័នអង្គភាពផ្សេងៗ ស្ថិតក្នុងភូមិសាស្ត្រខេត្ត ដើម្បីយកចិត្តទុកដាក់ដល់ការងារគណបក្ស ជំរុញការអនុវត្តតួនាទីភារកិច្ចរក្សាសុវត្ថិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឲ្យទទួលបានវឌ្ឍនភាពឈានឡើងជាបន្តបន្ទាប់។

៥- ប្តេជ្ញាយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី សមត្ថភាព និងលទ្ធភាពគ្រប់បែបយ៉ាង អនុវត្តឲ្យ បានសកម្មខ្លាំងក្លា មុះមុត រួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាជាតិ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

៦- ប្តេជ្ញាខិតខំជំរុញ និងបង្កើនការងារដឹកនាំគណបក្សឲ្យបានល្អប្រសើរ សហការជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ និងអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ដើម្បីថែរក្សាការពារពង្រឹងវិស័យ សន្តិសុខ សណ្តាប់ធ្នាប់សង្គម អនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីធានាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។







Previous Post Next Post