រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូ ត្រូវបានកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់...

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៥:៣០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូ ។ 

 

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១- ជនសង្ស័យឈ្មោះ វី ជីវ័ន្ត ហៅ អាវ័ន្ត ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចលើដងផ្លូវលេខ១៩២ ក្រុមទី១៤ ភូមិ៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

 ២- ឈ្មោះ ចូវ ស្រីម៉ិច ហៅ ស្រីណុច (ខ្ទើយស្រីធ្វើប្រុស) ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែរទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចផ្ទះជួលខាងលើ ប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៨:១០នាទៅ នៅចំណុចលើផ្លូវ ចំការដូងប្រេង ខណ្ឌស្ទឹងហាវ ក្រុងព្រះស៊ីហនុ។

 

 វត្ថុតាងចាប់យកមាន៖ ម៉ូតូម៉ាក Honda C125 ស៊េរី2016 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1G-0801 ជារបស់ជនរងគ្រោះ ដែលក្រុមជនសង្ស័យប្លន់យកនៅថ្ងៃកើតហេតុ), កូនកាបូប ពណ៌ខៀវខ្ចី ចំនួន០១ (ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន០៤កញ្ចប់តូច (ចាប់យកពីឈ្មោះ ចូវ ស្រីម៉ិច ហៅ ស្រីណុច (ខ្ទើយស្រីធ្វើប្រុស) ។

 

 បច្ចប្បន្នសមត្ថកិច្ចបានប្រគល់ជនសង្ស័យទាំង០២នាក់ខាងលើ ទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌស្ទឹងហាវ ក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ 

 អត្ថបទប្រភពដើមពីស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ

 




 

Previous Post Next Post