រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អភិបាលខេត្តបន្ទាយមានជ័យ ចុះមូលដ្ឋានដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងស្រុកថ្មពួក ....

ថ្ងៃសៅរ៍ទី៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្មពួក បានអញ្ជើញចុះត្រួតពិនិត្យ និង ដោះស្រាយបញ្ហាប្រឈមនានាក្នុងស្រុកថ្មពួក ដោយធ្វើការកសាង និងជួសជុលផ្លូវ ដែលមានការលំបាក ឬខូចខាតក្នុងភូមិក្នុងឃុំថ្មពួក និងឃុំគំរូ ស្រុកថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីបង្កលក្ខណៈ ងាយស្រួលក្នុងការធ្វើដំណើរ ក្នុងជីវភាពប្រចាំថ្ងៃ ។ 

 

ក្នុងឱកាសចុះពិនិត្យមើល ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានជម្រុញឲ្យមន្ត្រីជំនាញខេត្ត និងអ្នកបច្ចេកទេសពន្លឿនការសិក្សារួច ត្រូវប្រញាប់ប្រញាល់ដាក់គ្រឿងចក្រធ្វើផ្លូវដែលជាកន្លែងអទិភាពមុន ព្រោះរដូវនេះជារដូវប្រមូលផលកសិកម្មរបស់ប្រជាពលរដ្ឋ ត្រូវការដឹកជញ្ជូនភោគផល ធ្វើដំណើរទៅមក។

 

 ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងនាមក្រុមការងារទទួលស្រុកថ្មពួកនឹងបន្តខិតខំរួមគ្នាទាំងអស់ ដើម្បីសិក្សា ដោះស្រាយបញ្ហាប្រឈមនានាឲ្យអស់លទ្ធភាព ដើម្បីរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ អភិវឌ្ឍន៍ភូមិឃុំ។

 

 ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានក្រើនរំលឹកដាស់តឿនបន្ថែមដល់ក្រុមការងារទទួលឃុំ ភូមិទាំងអស់ក្នុងស្រុកថ្មពួក សូមចុះមូលដ្ឋានជាប់ជាប្រចាំដល់ភូមិ ខ្នងផ្ទះដ់ម្បីក្តាប់បញ្ហា ដោះស្រាយឲ្យបាន បើករណីដោះស្រាយមិនបានសូមធ្វើរបាយការណ៍ច្បាស់លាស់មកខេត្ត ដើម្បីលើកគម្រោង និងប្រជុំដោះស្រាយជាបន្តបន្ទាប់ទៀត៕

 

 

 







 

Previous Post Next Post