រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

-ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប)...

#ស្រុកពញាឮ -កើតហេតុថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៧និង១០នាទី​ នៅចំនុចផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ភូមិចេតីយថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្ត កណ្តាល។

 

 -ជនរងគ្រោះឈ្មោះ ខៀវ សាវន ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅស្នាក់នៅសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

 

-ជនសង្ស័យចំនួន០៤នាក់ (ឃាត់ខ្លួន០២នាក់,គេចខ្លួន០២នាក់) ១-ឈ្មោះ មឿន ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅផ្ទះជួលភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ (ធ្វើសកម្មភាពឆក់)។

 

 ២-ឈ្មោះ សុខ ហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ(អ្នកបើកម៉ូតូ)។ -វត្ថុតាងចាប់យក៖លោហៈធាតុពណ៍លឿង ប្រភេទចិញ្ចៀនចំនួន០១វង់,លោហៈធាតុពណ៍លឿង ប្រភេទខ្សែក ចំនួន០១ ខ្សែ,ម៉ូតូ០១គ្រឿង ម៉ាកSuzuki Nex​ II ពណ៍សលាយខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ1HO​ 5961,​ទូរសព្ទ័ ចំនួន០២គ្រឿង។ 

 

-សម្ភារៈបាត់បង់រួមមាន៖ខ្សែកផ្លាកទីន ម៉ូដថ្នាំងអំពៅ០១ខ្សែ ទម្ងន់មិនចាំ,ប្លង់ដី ចំនួន០១ច្បាប់,ឯកសារបង់ធនាគារ ចំនួន០១ច្បាប់​ និងប្រាក់រៀល ចំនួន៥០,០០០រៀល(ប្រាំម៉ឺនរៀល)។

 

 📝សភាពរឿងហេតុ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ និង ប្តីឈ្មោះ សាក់ ហ បានជិះម៉ូតូម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខព្រះវិហារ 1A 4732 ឌុបគ្នាចេញពីធ្វើការសំណង់នៅផ្លូវចូលភ្នំ តាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីលិចទៅកើត ក្នុងគោលបំណងទៅកន្លែងស្នាក់នៅម្តុំគីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយក្នុង​ពេលនោះ ប្តីជនរងគ្រោះជាអ្នកបើកម៉ូតូ ចំនែកជនរងគ្រោះ អង្គុយពីក្រោយ មានស្ពាយកាបូបខ្សែសាច់ក្រណាត់ពណ៌ទឹកប៊ិចដាក់នៅពីមុខខ្លួន លុះពេលជនរងគ្រោះ និងប្តី ជិះម៉ូតូឌុបគ្នាមកចំនុចកើតហេតុខាងលើស្រាប់តែពេលនោះមានម៉ូតូជនសង្ស័យ ចំនួន០២គ្រឿង ម៉ាកសង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ មិនចាំស្លាកលេខជិះគ្នា០២នាក់ និងម៉ាកSuzuki Nex​II ពណ៍សលាយខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ1HO 5961 ជិះគ្នា០២នាក់ ក្នុងនោះជនសង្ស័យឈ្មោះ សុខ ហេង ជាអ្នកបើកម៉ូតូម៉ាកSuzuki Nexll ពណ៌សលាយខ្មៅខាងលើ ឌុបជនសង្ស័យឈ្មោះ មឿន ដារ៉ា អង្គុយពីក្រោយជាអ្នកធ្វើសកម្មភាពឆក់យកកាបូបជនរងគ្រោះ បន្ទាប់ពីធ្វើសកម្មភាពឆក់បានជនសង្ស័យ បានបើកម៉ូតូតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅទិសខាងកើត(ភ្នំពេញ) ចំនែកជនរងគ្រោះ និងប្តី បានជិះម៉ូតូដេញតាមពីក្រោយរួចស្រែកថា៖ ចោៗ ខណះពេលនោះកម្លាំងផ្នែកព្រហ្មទណ្ឌ​ និងកម្លាំងប៉ុស្តិ៍ កំពុងជិះល្បាតតាមផ្លូវ​ បានប្រទះឃើញជនរងគ្រោះស្រែកថា ចោរៗ ក៍បានដេញតាមដោយសហការជាមួយកម្លាំងប៉ុស្តិ៍តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងពេលនោះជនសង្ស័យ បានជិះម៉ូតូបញ្ជ្រាស់ផ្លូវ បណ្តាលអោយគៀអ្នកថ្មើរជើង ជាមនុស្សប្រុសចាស់ ម្នាក់ដួលសន្លប់ បន្ទាប់មកជនសង្ស័យ បានជិះម៉ូតូគេចខ្លួន រហូតដល់ព្រំប្រទល់ស្រុកពញាឮ និងខណ្ឌព្រែកព្នៅ ខណះនោះជនសង្ស័យ បានឃើញកម្លាំងសមត្ថកិច្ចស្ទាក់ពីមុខ ក៏ជិះម៉ូតូតាមផ្លូវជាតិលេខ៥ ត្រលប់ក្រោយវិញ មកចូលច្រកក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល ភ្លាមនោះកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ពញាឮ រុករកតាមផ្ទះប្រជាពលរដ្ឋ រហូតឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០២នាក់ ខាងលើនិងចាប់យកវត្ថុតាង ចំនែកបក្សពួកចំនួន០២ នាក់ទៀតដែលជិះបិទក្ដិត បានជិះម៉ូតូគេចខ្លួន បន្ទាប់មកបានបញ្ជូនជនសង្ស័យ មកអធិការរដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។

 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរ បានឆ្លើយសារភាពថា៖ កន្លងមករូបខ្លួនទាំង០២នាក់ ធ្លាប់ធ្វើសកម្មភាពឆក់ជាមួយគ្នាសរុបបានចំនួន០៤លើក គិតទាំងថ្ងៃកើតហេតុខាងលើ។

 

 បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

 

 








 

Previous Post Next Post