រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

អគ្គីភ័យឆាបឆេះផ្ទះលក់ហ្គាសមួយកន្លែងយ៉ាងសន្ធោសន្ធៅនៅខណ្ឌសែនសុខ បណ្ដាលឲ្យមនុស្សប្រុសស្រី ៧នាក់ រងរបួស...

ភ្នំពេញ៖ នៅវេលាម៉ោង ០១:៥០នាទីរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅចំណុចទីតាំងលក់ហ្គាសមួយកន្លែង ដែលសិ្ថតនៅនៅតាមបណ្តោយផ្លូវសម្តេច ជា ស៉ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន ៧នាក់ត្រូវភ្លើងឆាប់ឆេះរលេះរលួយពេញខ្លួន រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈភ្លាមៗ។ 

 

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើមានឈ្មោះ ប៉ែន ធារិទ្ធ ភេទ ប្រុស អាយុ ៦៩ឆ្នាំ ជាជនជាតិខែ្មរ មានមុខរបរ លក់ហ្គាសនិងដូរហ្គាស (ជាម្ចាស់ទីតាំង) ។ 

 

ចំពោះមូលហេតុនៅអគ្គីភ័យនេះគឺបណ្តាលមកពីការធ្លាយហ្គាសទើបបង្ករជាការឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្តង។ ផ្ទះដែលត្រូវអគ្គីភ័យលេបត្របាក់នេះជាប្រភេទដែកប្រក់សង្ក័សីទំហំ ១៥x ៣០ ម៉ែត្រ។ 

 

ចំណែកសម្ភារៈដែលខូចខាតរួមមាន ឆេះឃ្លាំងហ្គាសចំនួន០១ទំហំ ១៥ X ៣០ ម៉ែត្រ ឆេឆេះអស់ទាំងស្រុង ឆេះរាលដាលដល់ឃ្លាំងចំនួន ០៣ តូបចំនួន ០២ ឆឆេះអស់ ៥០% ឆេះរថយន្តចំនួន ០៤ គ្រឿង ម៉ូតូចំនួន ០៨ គ្រឿង និងកង់ចំនួន០១គ្រឿង គ្មានមនុស្សស្លាប់ និងរងរបួសធ្ងន់ចំនួន ៧នាក់។ 

 

 

ក្នុងរង្វង់ប្រតិបត្តិការពន្លត់អគ្គីភ័យនេះសមត្ថកិច្ចនៃកងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ១២ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១២រថយន្ត ស្មើរនឹង ៤៨ម៉ែត្រគូប ររថយន្តជំនួយអន្តរាគមន៍ រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ០២គ្រឿង ពពុំបានប្រេីប្រាស់ទឹក រថយន្តក្រុមហ៊ុន OCICជ្រោយចង្វារ ចំនួន ០៧គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០៧រថយន្ត សើ្មនឹង ២១ម៉ែត្រគូប រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១រថយន្ត ស្មេីនឹង ០៦ម៉ែត្រគូប។

 

 អគ្គីភ័យនេះគ្រប់គ្រងបានទាំង ស្រុងនៅវេលាម៉ោង ០៣:០០ នាទីរសៀល ថ្ងៃខែឆ្នាំដដែល៕







 

Previous Post Next Post