រចនាសម្ព័ន្ធ អង្គភាព


រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស្ពានដែក​ "WWW.SPEANDAK.COM" គេហទំព័រ ស្ពានដែក ដំណើរការ​តាមប្រកាសលេខ ០៩០ ព.ម ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ទីតាំង ទីស្នាក់ការ ស្ថិតនៅ តាមបណ្តោយផ្លូវលំ ក្នុងភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ទំនាក់ទំនងការិយាល័យព័ត៌មាន 070 968 168 / 097 4444 136 / 070 968 167 ។ "សូមអគុណ"

ថាមែនមែនប្រើពេលតែ 12 ម៉ោងតែប៉ុណ្ណោះ។ ក្រុមជនសង្ស័យមានចំនួន 3 នាក់ តែបានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូលោកចាងហ្វាង វណ្ណ សំរេច នោះ ឥឡូវត្រូវអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចកំពង់ស្ពឺ ។

~នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៧ និង០០នាទី លោកវីរៈសេនីយ៍ឯក ឃុត សុផលនគរបាលស្រុកសំរោង ទង បានទទួលបណ្តឹងតាមទូរស័ព្ទពីឈ្មោះ វណ្ណ សំរេច ភេទប្រុសអាយុ៣៩ឆ្នាំ នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ រាយការណ៍ថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២១ និង២០ នាទី មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ ជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក បានធ្វើសកម្មភាពយកដាវកាប់ប្លន់យកម៉ូតូរបស់ខ្លួន១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ1JL.5038 (មានភ្ជាប់ប្រព័ន្ធGPS) នៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជនរងគ្រោះបានស្វែងរកម៉ូតូរបស់ខ្លួនតាមប្រព័ន្ធGPS មកដល់ចំណុចផ្សារសាមគ្គី ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពស្ពឺ 

 

  ~នៅម៉ោង៩ និង០០ នាទី ថ្ងៃដដែល កម្លាំងអធិការស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់មាន: ១. ឈ្មោះ ហេង វ៉ាន់ណេត ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

 

 ២. ឈ្មោះ ចឺម រក្សា ភេទប្រុស អាយុ១៧ ឆ្នាំ នៅភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

 

 +ដកហូតវត្ថុតាង ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ជារបស់ជនរងគ្រោះ។ 

 

 ~នៅម៉ោង ១១ និង ១០ នាទី ថ្ងៃដដែលកម្លាំងស្រុកសំរោងទង សហការជាមួយកម្លាំងស្រុកគងពិសី បានបន្តឃាត់ខ្លួនបក្សពួកម្នាក់ទៀតឈ្មោះ យឿង បូណា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិព្រៃនូក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅចំណុចផ្ទះសំណាក់ នាគមាស សៀវម៉ីញ នៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង ដកហូតវត្ថុតាងមាន: ដាវចំនួន១ និង ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1IH.4999 ជារបស់ជនសង្ស័យ។

 

 ក្នុងករណី ចុះបង្ក្រាប ក្រុមចោរប្លន់ខាងលើនេះសមត្ថកិច្ច បានសហការគ្នាចំនួន 3 ខេត្ត គឺខេត្តតាកែវ លោកវីរៈសេនីយ៍ឯក ឆាយ កែវមុន្នីអាធិការស្រុកបាទី ខេត្តកណ្ដាល លោកអធិការស្រុកអង្គស្នួល ខេត្តកំពង់ស្ពឺលោកវីរៈសេនីយ៍ឯក ឃុត សុផលអធិការស្រុកសំរោងទង ។

 

 មានការសហការយ៉ាងស្អិតរហូត ពីសមត្ថកិច្ច ទាំងអស់ ទើបឈានដល់ចាប់បាន ក្រុមជនសង្ស័យ ដែលបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ នៅត្រង់ចំណុចផ្សារសាមគ្គី ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ដោយមានការចូលរួមសហការពីប្រជាពលរដ្ឋ ជាអាជីវករ លក់នៅក្នុងផ្សារនោះផងដែរ។

 

~ករណីខាងលើ កម្លាំងសមត្ថកិច្ចជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

 

 ជាចុងក្រោយ លោកវរសេនីយ៍ឯក ឃុត សុផល បានសំណូមពរ ដល់ប្រជាពលរដ្ឋ ទាំងអស់ សុំដាក់ gps គ្រប់យានជំនិះ របស់ខ្លួន ដើម្បីងាយស្រួល កំណត់ទីតាំង នៅពេលដែលមាន ករណីអ្វីកើតឡើង ។

 

 ក្រោយពីការសាកសួរ ក្រុមជនសង្ស័យខាងលើរួច លោកវីរៈសេនីយ៍ឯក ឃុត សុផល ក៏បានប្រគល់ ម៉ូតូ ជូនដល់ លោក វណ្ណសំរេច ដែលជាជនរងគ្រោះវិញ។ 






 

Previous Post Next Post